លោកត្រាំបង្កើនថវិកាយោធាលើសចិន និងរុស្ស៊ី
2018-Feb-12 278 views

          មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) បានបង្កើនថវិកាដល់៧០០ពាន់លានដុល្លារ ដែលជាថវិកាដ៍ធំបំផុតនៃប្រវត្តិសាស្ត្រចំណាយយោធាអាមេរិកច្រើនជាងគូប្រជែងចិន និងរុស្ស៊ី ហើយកងទ័ពអាមេរិកអាចចំណាយថវិកានេះសម្រាប់បង្កើនកងទ័ពរាប់ពាន់នាក់ ការបណ្តុះបណ្តាលយោធាបន្ថែម នាវាច្រើនគ្រឿងបន្ថែមទៀត និងអ្វីៗជាច្រើនទៀត។

          មន្ទីរបញ្ចកោណ នឹងតម្លើងថិវិកាយោធាឲ្យដល់៧១៦ពាន់លានដុល្លារនៅឆ្នាំក្រោយ។ លោក ជេម ម៉ាសទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថាត្រូវការដកកងទ័ពចេញពីភាពចុះដុនដាបក្នុងការត្រៀមប្រយុទ្ធនៅពេលជម្លោះទាល់ច្រកនៅអាហ្វហ្គានីស្ថាន និងការគម្រាមកំហែងសង្គ្រាមនៅឧបទ្វីបកូរ៉េ។

          លោក ដូណល ត្រាំ បានចុះហត្ថលេខាលើច្បាប់ថវិកាកាលពីថ្ងៃសុក្រ រួមមានបង្កើនការចំណាយដ៍ធំសម្រាប់យោធា។ មន្ទីរបញ្ចកោណនឹងទទួលបាន៩៤ពាន់លានដុល្លារច្រើនជាងឆ្នាំមុន ដែលកើនឡើង១៥,៥%។ (Aljazeera)

អត្ថបទទាក់ទង

នាវាប្រយុទ្ធអាមេរិកដើរដោយថាមពលមីស៊ីល បើកចូលទៅក្នុងសមុទ្រខ្មៅ
រុស្ស៊ីបាញ់សាកល្បងប្រព័ន្ធមីស៊ីល Tor-M2DT រយៈចម្ងាយជិត
ដ្រូនដើរដោយថាមពលសូឡារបស់ចិនបាញ់សាកល្បងមីស៊ីលក្បែរអវកាស
យន្តហោះប្រយុទ្ធអាមេរិក F-15E អាចផ្ទុកមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ
អាមេរិក-កូរ៉េខាងត្បូងធ្វើការចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឆាប់ៗបំផុតនេះ
កូរ៉េខាងជើងធ្វើការដុតសម្លាប់មនុស្សទាំងរស់ដោយអាវុធនុយក្លេអ៊ែរ ខណៈលោកត្រាំបានប្រកាសសង្គ្រាមប្រឆាំងទីក្រុងព្យូងយ៉ាង
អ៊ីស្រាអែលវាយប្រហារទីតាំងហាម៉ាស់នៅហ្គាហ្សាដោយបាញ់កាំភ្លើងចេញពីរថក្រោះ និងការវាយប្រហារតាមអាកាស បន្ទាប់កងទ័ពអ៊ីស្រាអែល៤នាក់របួសនៅក្នុងការបំផ្ទុះគ្រាប់បែក
កងទ័ពកូរ៉េខាងត្បូងត្រៀមខ្លួនធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយកងទ័ពអាមេរិក និងថៃ
កាណាដាចូលរួមក្នុងកម្មវិធីប្រព័ន្ធគ្រប់គ្រង និងព្រមានអាកាសរបស់អង្គការណាតូ
អង្គការណាតូបើកមជ្ឈមណ្ឌលបញ្ជាការថ្មីនៅអាមេរិក និងអាល្លឺម៉ង់
កងទ័ពអាមេរិកធ្វើការហ្វឹកហាត់សម្រាប់ធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយកងទ័ព២០០០នាក់នៅលើប្រជុំកោះជប៉ុន
loading...