យន្តហោះប្រយុទ្ធរុស្ស៊ី Su-57 ជំនាន់ទី៥ សម្តែងការហោះហើរលើកដំបូងជាមួយម៉ាស៊ីនថ្មី
2017-Dec-07 510 views

          យន្តហោះប្រយុទ្ធ Su-57 ជំនាន់ទី៥លើកដំបូងរបស់រុស្ស៊ី បានសម្តែងការហោះហើរលើកដំបូងរបស់ខ្លួនជាមួយម៉ាស៊ីនថ្មី ដែលជាយន្តហោះយោធាដ៍ទំនើបបំផុត។

          យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី ការហោះហើរសាកល្បងនេះ បានទទួលជោគជ័យកាលពីថ្ងៃអង្គារ៍ ហើយបានហោះហើររយៈពេលប្រមាណ១៧នាទី។ យន្តហោះប្រយុទ្ធ Su-57 បានបំពាក់ម៉ាស៊ីនថ្មី ‘Product 30’ ត្រូវបានបើកដោយអ្នកបើកយន្តហោះដ៍ចំណានរបស់ក្រុមហ៊ុន Sukhoi។       

          យន្តហោះ Su-57 ត្រូវបានផលិត ដើម្បីជំនួសយន្តហោះ ក្នុងយន្តហោះកលយុទ្ធជួរមុខ ហើយបានធ្វើការហោះហើរលើកដំបូងនៅឆ្នាំ២០១០។ យន្តហោះនេះមានលក្ខណៈអ្នកគ្រោងការថ្មី ឧបករណ៍បើកបរយន្តហោះ និងប្រព័ន្ធរ៉ាដាថ្មី ហើយមានតម្លៃប្រមាណ៥០លានដុល្លារអាមេរិកក្នុងមួយគ្រឿង។ យន្តហោះ Su-57 មានកាំភ្លើងធំស្វ័យប្រវត្តិ 30mm និងមីស៊ីលបាញ់ពីអាកាស ទៅអាកាស។ យន្តហោះនេះនឹងដាក់ឲ្យប្រើការជាអ្នកប្រយុទ្ធលើកដំបូងនៅឆ្នាំ២០១៨។ (RT)

 

អត្ថបទទាក់ទង

នាវាប្រយុទ្ធអាមេរិកដើរដោយថាមពលមីស៊ីល បើកចូលទៅក្នុងសមុទ្រខ្មៅ
រុស្ស៊ីបាញ់សាកល្បងប្រព័ន្ធមីស៊ីល Tor-M2DT រយៈចម្ងាយជិត
ដ្រូនដើរដោយថាមពលសូឡារបស់ចិនបាញ់សាកល្បងមីស៊ីលក្បែរអវកាស
យន្តហោះប្រយុទ្ធអាមេរិក F-15E អាចផ្ទុកមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ
អាមេរិក-កូរ៉េខាងត្បូងធ្វើការចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឆាប់ៗបំផុតនេះ
កូរ៉េខាងជើងធ្វើការដុតសម្លាប់មនុស្សទាំងរស់ដោយអាវុធនុយក្លេអ៊ែរ ខណៈលោកត្រាំបានប្រកាសសង្គ្រាមប្រឆាំងទីក្រុងព្យូងយ៉ាង
អ៊ីស្រាអែលវាយប្រហារទីតាំងហាម៉ាស់នៅហ្គាហ្សាដោយបាញ់កាំភ្លើងចេញពីរថក្រោះ និងការវាយប្រហារតាមអាកាស បន្ទាប់កងទ័ពអ៊ីស្រាអែល៤នាក់របួសនៅក្នុងការបំផ្ទុះគ្រាប់បែក
កងទ័ពកូរ៉េខាងត្បូងត្រៀមខ្លួនធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយកងទ័ពអាមេរិក និងថៃ
កាណាដាចូលរួមក្នុងកម្មវិធីប្រព័ន្ធគ្រប់គ្រង និងព្រមានអាកាសរបស់អង្គការណាតូ
អង្គការណាតូបើកមជ្ឈមណ្ឌលបញ្ជាការថ្មីនៅអាមេរិក និងអាល្លឺម៉ង់
កងទ័ពអាមេរិកធ្វើការហ្វឹកហាត់សម្រាប់ធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយកងទ័ព២០០០នាក់នៅលើប្រជុំកោះជប៉ុន
loading...