មីស៊ីលអន្តរទ្វីបថ្មីរបស់កូរ៉េខាងជើង ទំនងជាផ្ទុះបែកពេលវិលត្រឡប់ចូលក្នុងបរិយាកាសផែនដីវិញ
2017-Dec-05 889 views

          ក្រុមមន្ត្រីអាមេរិក បាននិយាយថាមីស៊ីលអន្តរទ្វីប ដែលកូរ៉េខាងជើង បាននិយាយថាអាចបាញ់ដល់ទឹកដីអាមេរិកទាំងមូល ទំនងជាផ្ទុះបែកពេលវិលត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ។

          កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Hwasong-15 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលកាសែតរដ្ឋកូរ៉េខាងជើង បានពិពណ៌នាថាជាមីស៊ីលអន្តរទ្វីបដ៍មានកម្លាំងខ្លាំងបំផុតបំពាក់ក្បាលគ្រាប់ធំធ្ងន់បំផុត និងហោះឡើងកម្ពស់ជិត៤៥០០គីឡូម៉ែត្រមិនធ្លាប់មានពីមុន។

          ក្រុមអ្នកវិភាគបចេ្ចកទេសនៃការហោះហើរមីស៊ីល កំពុងបន្ត ប៉ុន្តែក្រុមមន្ត្រី បាននិយាយថាមីស៊ីលអន្តរទ្វីបថ្មីរបស់កូរ៉េខាងជើង មានបញ្ហាជាមួយការវិលត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ។

          សមត្ថភាពមីស៊ីលអន្តរទ្វីបថ្មីនះហោះហើរខ្ពស់ និងឆ្ងាយជាងមីស៊ីលដទៃទៀតកាលពីមុន ផ្តល់សញ្ញាបំណងរបស់កម្មវិធីអភិវឌ្ឍន៍អាវុធមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិកទាំងមូល។ (CNN)

អត្ថបទទាក់ទង

នាវាប្រយុទ្ធអាមេរិកដើរដោយថាមពលមីស៊ីល បើកចូលទៅក្នុងសមុទ្រខ្មៅ
រុស្ស៊ីបាញ់សាកល្បងប្រព័ន្ធមីស៊ីល Tor-M2DT រយៈចម្ងាយជិត
ដ្រូនដើរដោយថាមពលសូឡារបស់ចិនបាញ់សាកល្បងមីស៊ីលក្បែរអវកាស
យន្តហោះប្រយុទ្ធអាមេរិក F-15E អាចផ្ទុកមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ
អាមេរិក-កូរ៉េខាងត្បូងធ្វើការចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឆាប់ៗបំផុតនេះ
កូរ៉េខាងជើងធ្វើការដុតសម្លាប់មនុស្សទាំងរស់ដោយអាវុធនុយក្លេអ៊ែរ ខណៈលោកត្រាំបានប្រកាសសង្គ្រាមប្រឆាំងទីក្រុងព្យូងយ៉ាង
អ៊ីស្រាអែលវាយប្រហារទីតាំងហាម៉ាស់នៅហ្គាហ្សាដោយបាញ់កាំភ្លើងចេញពីរថក្រោះ និងការវាយប្រហារតាមអាកាស បន្ទាប់កងទ័ពអ៊ីស្រាអែល៤នាក់របួសនៅក្នុងការបំផ្ទុះគ្រាប់បែក
កងទ័ពកូរ៉េខាងត្បូងត្រៀមខ្លួនធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយកងទ័ពអាមេរិក និងថៃ
កាណាដាចូលរួមក្នុងកម្មវិធីប្រព័ន្ធគ្រប់គ្រង និងព្រមានអាកាសរបស់អង្គការណាតូ
អង្គការណាតូបើកមជ្ឈមណ្ឌលបញ្ជាការថ្មីនៅអាមេរិក និងអាល្លឺម៉ង់
កងទ័ពអាមេរិកធ្វើការហ្វឹកហាត់សម្រាប់ធ្វើសង្គ្រាម
រុស្ស៊ីដាក់ពង្រាយកងទ័ព២០០០នាក់នៅលើប្រជុំកោះជប៉ុន
loading...