មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
2017-Apr-23 301 views

លោក សុខ ជ័យ      ២៣ មេសា ឆ្នាំ២០១៧

          តុលាការក្រុងភ្នំពេញបានកោះហៅសមាជិកសភាគណបក្សប្រឆាំង២រូប និងអ្នកវិទ្យាឧបត្ថម្ភដោយសភាអាមេរិកម្នាក់ ទៅសាកសួរអំពីករណីចោទប្រកាន់រឿងបន្លំខ្លួនចូលទៅសួរសុខទុក្ខក្រុមអ្នកទោសគណបក្សប្រឆាំងនៅពន្ធនាគារព្រៃស។

          លោក ហួត វុទ្ធី ហៅជន ច័ន្ទបុត្រ នាយករងនៃវិទ្យាអាស៊ីសេរីប្រចាំកម្ពុជា ដែលបានឧបត្ថម្ភដោយសភាអាមេរិក ត្រូវបានចោទប្រកាន់អំពីបទបន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស ដោយធ្វើលេសជំនួយការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទៅសួរសុខទុក្ខក្រុមអ្នកទោសគណបក្សប្រឆាំង និងអង្គការសង្គមស៊ីលជាមួយតំណាងរាស្រ្ត២រូបរបស់គណបក្សសង្គ្រោះជាតិ។

          យោងតាមប្រភពក្រសួងមហាផ្ទៃ លោក ហួត វុទ្ធី មិនអាចគេចផុតពីការជាប់ពន្ធនាគារទេ ដោយបានក្លែងបន្លំខ្លួនធ្វើជាជំនួយការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលទៅក្នុងពន្ធនាគារសួរសុខទុក្ខអ្នកទោស នៅពេលលោកបានរំលោភលើតួនាទីជាអ្នកសារព័ត៌មានឯករាជ្យ។ ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថារឿងនេះក៍ជាការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃចំពោះការអនុញ្ញាតឲ្យលោក ហួត វុទ្ធី ចូលទៅក្នុងពន្ធនាគារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវជាមុន។ នេះ គឺជាកំហុសរបស់ក្រសួងមហាផ្ទៃ។

          ក្នុងដីកាកោះនៅថ្ងៃទី២១ ខែមេសា លោក សៀង សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ចើញលោក ហួត វុទ្ធី ហៅ ជន ច័ន្ទបុត្រ ក្នុងនាមជាជនសង្យ័យ ឲ្យចូលខ្លួនមកកាន់តុលាការក្រុងភ្នំពេញនៅថ្ងៃទី២ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ។

          លោក សៀង សុង ក៍បានចេញដីកាកោះនៅថ្ងៃតែមួយ អញើញលោក ឡុង រី សមាជិកសភាគណបក្សប្រឆាំង ក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ ខែមេសា និងលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សប្រឆាំង ក្នុងនាមជាសាក្សី នៅថ្ងៃទី២៨ ខែមេសា ដើម្បីសាកសួរពីដំណើររឿងផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ។

 

 

 

 

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...