៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
2017-Apr-08 468 views

លោក ពណ្ណ រាយ     ៨ មេសា ឆ្នាំ២០១៧

          ប្រជាពលរដ្ឋខែ្មរនឹងមានប្រាក់ចំណូលខ្ពស់ ដែលអាចចាកផុតពីភាពក្រីក្រនៅឆ្នាំ២០៥០ បន្ទាប់ពីចំណូលប្រចាំឆ្នាំរបស់​ប្រជាពលរដ្ឋខែ្មរកំពុងបន្តកើនឡើងជាបន្តបន្ទាប់។          

           យោងតាមសៀវភៅគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាចំណូលរបស់​ប្រជាពលរដ្ឋនឹងឈាន​​ដល់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

          លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម បានថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ នៅ​ថ្ងៃទី៦ ខែមេសាថារាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញគោលនយោបាយជំរុញការអភិវឌ្ឍវិស័យ​សេវាកម្ម បន្ថែមពីលើវិស័យ​​កសិកម្ម និងវិស័យឧស្សាហកម្ម  ឲ្យដើរស្របគ្នាពីឆ្នាំ២០១៥-២០២៥​ ហើយជំរុញចលនា​ភូមិមួយផលិតផលមួយពីឆ្នាំ២០១៦-២០២៦ ដើម្បីទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ «រាជរដ្ឋាភិបាល សង្ឃឹមថា ជោគជ័យនៃការអនុវត្តគោលនយោបាយនេះ នឹង​​ក្លាយទៅជាឱកាសមួយថែមទៀត ក្នុងការលើកទឹកចិត្ត និងការបើកផ្លូវសម្រាប់ជំរុញផលិតផលក្នុង​ស្រុក ទាំងផលិតផលកសិម្ម សិប្បកម្ម ឧស្សាហកម្ម និងសេវាកម្ម»។

          ក្រុមសេដ្ឋវិទូ​របស់​ធនាគារពិភពលោក (World Bank) បានបង្ហាញកំណើន​​​សេដ្ឋកិច្ចខ្ពស់របស់កម្ពុជារួមមានវិស័យ​កសិកម្ម សំណង់ ទេសចរណ៍ ឧស្សាហកម្មកាត់ដេរ សេវាកម្ម និងខ្សែសង្វាក់ផលិតកម្មក្នុងឧស្សាហកម្ម​​ខ្នាតតូចនិងមធ្យម។ ពួកគេបញ្ជាក់ថា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦មក គឺកម្ពុជា​បានឆ្លងផុតពីប្រទេសមានចំណូលទាបរួចទៅហើយ។ បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប។

          លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បានថ្លែងថ្មីៗនេះថា ​កម្ពុជា​កំពុងនៅ​លើវិថីដែល​ផ្លាស់ប្តូរ​​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គម ដែលធ្វើឲ្យទទួលបាន​កំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំ។ លោកបញ្ជាក់ថា «កំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺបានមកពី​វិស័យចម្បងៗដូចជា៖ ​វិស័យ​វាយ​នភណ្ឌ សំណង់ កសិកម្ម និងទេសចរណ៍»។

          របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹង​​ស្ថិត​នៅ​​ក្នុងរង្វង់៧ភាគរយ នៅចុងឆ្នាំ២០១៦នេះ និងឆ្នាំ២០១៧។ កំណើនបានស្តែងចេញពី​​ផលិត​​ផល​សរុបក្នុងស្រុក(GDP) បានកើនឡើងពី៣ពាន់លានដុល្លារ ក្នុងឆ្នាំ១៩៩៣ ដល់ប្រមាណ១៨​​ពាន់​​លាន​​ដុល្លារ នៅឆ្នាំ២០១៥។ ក្នុរយៈពេលដូចគ្នានេះ ចំណូលប្រជាពលរដ្ឋម្នាក់ៗមាន​​​កើនឡើងពី​​២២៩​​ដុល្លារ ដល់១២១៦ ដុល្លារ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមមួយនៃកំណើន​​សេដ្ឋ​កិច្ច​នៅក្នុងបណ្តា​ប្រទេស​កំពុង​អភវិឌ្ឍន៍​​នៅតំបន់ ដែលធ្វើឲ្យចំណូល​​​របស់ប្រជាពលរដ្ឋកម្ពុជាមានការ​កើន​ឡើងជារៀងរាល់ឆ្នាំ ក្នុងនោះនៅឆ្នាំ២០១៤ ប្រជា​​​​​​​ពល​រដ្ឋម្នាក់​​មានចំណូល​​១.១​២៣​ដុល្លារ​​​អា​ម៉េរិក និងដល់ឆ្នាំ២០១៦ មានកើនឡើង​​ដល់ជាង​១.៣០០​ដុល្លារ។ ចំណូលរបស់ប្រជា​ពល​រដ្ឋកម្ពុជាម្នាក់ នឹងមានកំណើន​​ដល់​​១.៤២២​​ដុល្លារ នៅក្នុងឆ្នាំ២០១៧​។

          យ៉ាងណាក៏ដោយ ក្រុមសេដ្ឋវិទូ និងអ្នកវិភាគ និយាយថាអំពើពុករលួយនៅកម្ពុជាកំពុងរាំង​​​ផ្ទប់ការវិនិយោគ ទៅកាន់តំបន់ដោច់ស្រយាល ដែលកំពុងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​​​ប្រព័ន្ធ​ដឹកជញ្ជូន និងទីផ្សារកសិផលរបស់ប្រជាពលរដ្ឋ។

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...