កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
2017-Apr-04 353 views

លោក ពណ្ណ រាយ   ៤ មេសា ឆ្នាំ២០១៧

          ប្រទេសកម្ពុជា បានប្រកាសអនុវត្តន៍ការសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលនឹងធ្វើឲ្យប្រសើរឡើងនូវលំហូរទំនិញឆ្លងកាត់ព្រំដែន។

          លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅថ្ងៃទី០៤ ខែមេសានេះ ថាកម្ពុជាកំពុងលើកកម្ពស់នីតិវិធីនាំចេញ-នាំចូល តាមរយៈការពន្លឿនការដឹកទំនិញ ការបញ្ចេញទំនិញ ការបំពេញបែបបទគយ ការសម្រួលទំនិញឆ្លើងកាត់ព្រំដែន។ ការអនុវត្តរបស់កម្ពុជា កំពុងឈានទៅរកស្តង់ដាររបស់ពិធីសារនៃវិសោធនកម្មស្តីពីការសម្រួលពាណិជ្ជកម្មអង្គការ WTO

          ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្មស្តីពីការសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោកកាលពីខែធ្នូ ឆ្នាំ២០១៥ ហើយបានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅខែកុម្ភៈ ឆ្នាំ២០១៦ មុនវិសោធនកម្មនេះ ចូលជាធរមាននៅខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការផ្តល់សច្ចាប័នចំនួន១១២ ដែលស្មើនឹង២/៣ ក្នុងចំណោមសមាជិក១៦៤ប្រទេស។

          លោក ប៉ាន សូរស័ក្តិ បាននិយាយថាកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មនេះ គឺជានីតិវិធីថ្មីទាក់ទងនឹងព្រំដែន វិធីសាស្ត្រ និងកាតព្វកិច្ច ដែលទាមទារឲ្យរដ្ឋាភិបាលអនុវត្តន៍។

          លោកសូរស័ក្តិ បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះ ផ្តល់នូវតម្លាភាពផ្នែកច្បាប់ វិធាន និងនីតិវិធី ព្រមទាំងសមាសភាពក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារព្រំដែន សម្រួលការបំពេញបែបបទគយ និងកាត់បន្ថយបញ្ហាផ្នែករដ្ឋបាល សម្រាប់ការដឹកទំនិញឆ្លងកាត់ព្រំដែន»។ ទំនិញច្រើនជាង៩០ភាគរយ ត្រូវបាននាំចេញ-នាំចូលក្នុងរយៈពេល២៤ម៉ោង។

          លោក  Roberto Azevedo អគ្គនាយកនៃអង្គការWTO បានបន្ថែមថា«កិច្ចព្រមព្រៀងនេះ មានគោលបំណងជួយសម្រួល និងធ្វើឲ្យមានស្តង់ដារលើនីតិវិធីរបស់គយ។ ការធ្វើបែបនេះ អាចជួយ កាត់បន្ថយចំណាយលើការធ្វើពាណិជ្ជកម្មនៅទូទាំងសកលលោក»

          ក្រុមអ្នកជំនាញពាណិជ្ជកម្ម បាននិយាយថាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះ នឹងអាចកាត់បន្ថយចំណាយលើការធ្វើពាណិជ្ជកម្មសកលជាមធ្យមប្រហែល១៤,៣ភាគរយ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច នឹងអាចទទួលបានផលប្រយោជន៍ច្រើន។ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏អាចបង្កើនចំនួនផលិតផលនាំចេញរបស់ខ្លួនប្រហែល២០ភាគរយ ខណៈប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានការកើនឡើងប្រមាណ៣៥ភាគរយ លើផលិតផលនាំចេញ។

          សូចនាករស្តីពីសន្ទស្សន៍នៃភស្តុភារពាណិជ្ជកម្មរបស់ធនាគារពិភពលោក បានបង្ហាញថាកម្ពុជាកំពុង​ធ្វើឲ្យមានវឌ្ឍនភាពល្អនៅលើផ្នែកនេះ បើទោះជាប្រទេសនេះ ទទួលបានចំណាត់ថ្នាក់ទាប បើធៀបជាមួយប្រទេសនៅក្នុងតំបន់។ ភាពប្រសើររបស់កម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ពីលេខ១២៩ នៅឆ្នាំ២០១០ រហូតមកដល់លេខ៧៣ នៅឆ្នាំ២០១៦ ក្នុងចំណោមប្រទេស ដែលត្រូវបានដាក់ពិន្ទុពី១ ដល់៥។

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...