រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
2017-Apr-01 482 views

លោក ពណ្ណ រាយ   ១ មេសា ឆ្នាំ២០១៧

          សេវារថយន្តក្រុងសាធារណៈនៅភ្នំពេញ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទូទាត់សាច់ប្រាក់ពីអ្នកដំណើរ តាមប្រព័ន្ធអេឡិចត្រូនិចស្វ័យប្រវត្តិ (ATM)​ ដើម្បីជៀសវាងពីការបាត់បង់សាច់ប្រាក់ពីសេវាកម្មមួយនេះ។

          រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ មីនា បានផ្តល់សិទ្ធិទៅឲ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ  រថយន្តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាទូទាត់សាច់ប្រាក់ពីអ្នកដំណើរដោយ​ប្រើកាត ATM ពីធនាគារឯកទេស វីង ខេមបូឌា លីមីតធីត។

          លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាននិយាយថាការប្រើប្រាស់ប្រព័ន្ធនេះ កាត់បន្ថយមន្ទិលសង្ស័យពីសាធារណជន នៃការបាត់បង់ចំណូលពីសេវាកម្មវារថយន្តក្រុងសាធារណៈ។ ហើយចំណុចចាប់ផ្តើមពង្រីកសេវាកម្ម​ដឹកជញ្ជូនសាធារណៈពីទ្រង់ទ្រាយតូច ទៅធំ ដោយជំរុញសេវាកម្មនេះឲ្យចូលទៅក្នុងច្រកចេញចូលតែមួយ ដែលកំណត់ដោយរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។

          លោក អ៊ាន សុខឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងភ្នំពេញ បាននិយាយថា ប្រព័ន្ធទំនើបកម្មនេះ ជួយកាត់បន្ថយទៅលើការចំណាយផ្នែក បុគ្គលិកលក់សំបុត្រ និងថ្លៃបោះពុម្ពសំបុត្ររថយន្ត ដោយអនុញ្ញាតឲ្យអ្នកដំណើរទិញសំបុត្ររថយន្តក្រុង ដោយប្រើប្រាស់កាតរថយន្តក្រុង ឬ កាតធនាគារវីង»

          លោក ចូចូ ម៉ាឡូឡូស(Jojo Malolos) អគ្គនាយកនៃធនាគារឯកទេស វីង ខេមបូឌា លីមីតធីត បានថ្លែងថា «វីងនឹងនៅតែបន្តការរួមបញ្ចូលប្រព័ន្ធអេឡិចត្រូនិចលើសេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល តាមរយៈការទូទាត់ផ្សេងៗដល់អតិថិជនដោយមិនប្រើប្រាស់សាច់ប្រាក់»

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...