ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
2017-Mar-14 295 views

លោក ពណ្ណ រាយ     ១៤ មីនា ឆ្នាំ២០១៧

          តំណាងរាស្រ្តគណបក្សប្រឆាំងបានរិៈគន់ការចំណាយយ៉ាងច្រើនរបស់ប្រទេសកម្ពុជាលើការកសាងផ្លូវ-ស្ពាន ប៉ុន្តែគុណភាពមានកម្រិតទាប។

          លោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​នៃ​​រដ្ឋ​សភា​កម្ពុជា បានថ្លែងកត់សម្គាល់ថារដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់ មានការចំណាយធនធានច្រើន ក្នុងការនិយោគទៅលើវិស័យសាធារណៈ ប៉ុន្តែមិនមានគុណភាព។

          លោក សុន ឆ័យ បានថ្លែងបែបនេះនៅក្នុងក្នុង​សិក្ខាសាលារួមគ្នាលើក​ទី៧ ស្តីពីបទពិសោធន៍​​ក្នុង​ការតាមដានត្រួតពិនិត្យថវិកាជាតិ និងការគ្រប់​គ្រង​វិនិយោគ​សាធារណៈចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ដោយមានការចូលរួមពីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

          លោក សុន ឆ័យ បានបញ្ជាក់ថាប្រទេសកម្ពុជាមានការចំណាយច្រើនទៅលើការកសាងផ្លូវ-ស្ពាន គិតទាំងជំនួយពីបរទេស និងកម្ចី។ «ប្រាក់ដែលកម្ពុជាជំពាក់បរទេស គឺភាគច្រើនខ្ចីមកយកធ្វើផ្លូវថ្នល់-ស្ពាន ហើយជាពិសេសការកសាងផ្លូវថ្នល់នេះ មានការរិះគន់ខ្លាំងណាស់ពីសំណាក់ប្រជាពលរដ្ឋ»។

          លោក សុន ឆ័យ បានបន្តថាការកសាងផ្លូវនីមួយៗមានតម្លៃខ្ពស់ តែមិនសូវមានគុណភាព ដោយផ្លូវថ្នល់នោះឆាប់ខូចទៅវិញ។

          សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា​​បើ​​ការ​វិនិយោគសាធារណៈនោះ មិនតម្លាភាព និងប្រសិទ្ធផល ការចំណាយកម្រិតខ្ពស់អាចធ្វើឲ្យឱនភាពថវិកាសេដ្ឋកិច្ច។

          លោកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានស្នើឲ្យអ្នកពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកា ត្រូវ​បង្ហាញ​ព័ត៌មានឲ្យបានច្បាស់លាស់ពីការធានា ការបែងចែក និងទូទាត់ថវិកា។

 

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...