គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
2017-Mar-11 422 views

លោក ពណ្ណ រាយ     ១១ មីនា ឆ្នាំ២០១៧

          សាលារាជ​​ធានី​​​​ភ្នំពេញ គម្រោងកាត់ផ្ទៃដីបឹងកប់ស្រូវ​ប្រមាណ​​​២.០០០ហិកតាបន្ថែមទៀត ដើម្បីធ្វើអាងប្រព្រឹត្ត​​កម្ម​​ទឹក បន្ទាប់ពីអាងប្រព្រឹត្តកម្មទី១។

          បឹងកប់ស្រូវ ឬ បឹងតាមោក មានទំហំសរុប៣.២៥០ហិកតា  គឺជាអាងស្តុកទឹកដ៏សំខាន់មួយ ដើម្បី​​រំដោះទឹក​​ចេញពីទីក្រុង​ភ្នំ​ពេញ​​នៅ​​ភាគ​ខាង​ជើង ​និងខាងលិច។​ នៅជុំវិញ បឹងនេះមាន​ចំនួន១៩​ភូមិ នៃខណ្ឌសែន សុខ និងខណ្ឌព្រែកព្នៅ។

          សាលា​រាជ​ធានីភ្នំពេញ កាលពីឆ្នាំ២០១៥ បានកំណត់ផ្ទៃបឹងតាមោកទំហំ២.០០០ហិកតា ដើម្បី​​អភិរក្ស​​​​​ទុកធ្វើអាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិដោយផ្ទៃបឹង និងផ្ទៃបឹងទំហំ៥០០​ហិក​តា បាន​សិក្សាជាទំនប់ទី១ នៃអាងប្រព្រឹត្តិកម្មទឹកស្អុយ។

          លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បាននិយាយថា អាជ្ញាធរ​កំពុងសិក្សា​គម្រោង​ប្លង់​ស្ថាបនា​ផ្លូវ​ទំនប់​ថ្មី និងអាងប្រព្រឹត្តិ​កម្ម​ធម្មជាតិ និងស្វ័យប្រវត្តិទឹកសំអុយនៅបឹងនេះ ដើម្បីបញ្ជៀសផល​ប៉ះ​ពាល់​នានា​ ទៅ​លើ​គុណ​ភាពទឹកបឹង សម្រាប់ការពារបរិស្ថានទាំងបច្ចុប្បន្ន និង​​អនា​គត។ ពិសេស ដើម្បី​ងាយ​ស្រួល​​គ្រប់គ្រង និង​ទប់​ស្តា​ត់​​ការរំលោភ​ទន្ទ្រាន​កាន់កាប ​ពី​ជន​ខិល​ខូច​​មួយ​​ចំនួន​​។

          កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងកប់ស្រូវ ទំហំ​​៣.២៣៩​​ហិកតា ដែលគ្របដណ្តប់បឹង និងដី​ជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោង​តាម​​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ មិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅ​ពី​រដ្ឋ​។

          សមាគមធាងត្នោត ដែលបានចុះទៅប្រមូលព័ត៌មានដោយធ្វើការសម្ភាសន៍ជាមួយ​ប្រធាន​ភូមិ​​ទាំង​១៩ភូមិ ព្រមទាំងសមាជិកសហគមន៍នីមួយៗនៅក្នុងតំបន់នោះ បានបង្ហាញថា​ប្រជា​​​ពលរដ្ឋ​ជិត៣៣២គ្រួសារ នឹងរងផលប៉ះពាល់ពីសេចក្តីសម្រេចនៃអនុក្រឹត្យរបស់​​រាជរដ្ឋា​​ភិ​បាល។ ក្នុងនោះ ប្រជាពលរដ្ឋជិតចំនួន១៤៧គ្រួសារ ប៉ះពាល់លំនៅដ្ឋាន និងដីស្រែ​ ហើយ​ប្រហែល​​​១៨៥គ្រួសារប៉ុណ្ណោះ ផលប៉ះពាល់​ដីស្រែ។  

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...