អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
2017-Mar-06 328 views

លោក វៃ សាន         ៦ មីនា ឆ្នាំ២០១៧

          ប្រជាពលរដ្ឋនៅតំបន់ជ្រោយចង្វារជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញ អំពីការបែងចែកដីកម្មសិទ្ធិរបស់អ្នកភូមិ ទៅឲ្យអាជ្ញាធរក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប។

​          សាលា​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថាខ្លួននឹង​បែងចែក​ដី​របស់ប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ ព្រែកតាសេក និងព្រែកលៀប ​ជា​បី​ផ្នែក ដោយ​ភាគី​ពលរដ្ឋ​ម្ចាស់​ដី​ទទួល​បាន​ដី​ត្រឹម ១០% រីឯ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួល​បាន ៤០% និង​សាលា​ក្រុង​ទទួល​បាន ៥០%។

          ក្រុមអ្នកតវ៉ា បាននិយាយថាសេចក្តីជូនដំណឹងនេះបានបង្ហាញពីអំពើយុត្តិធម៌បំផុតសម្រាប់ម្ចាស់ដី និងការរំលោភយកដីប្រជាពលរដ្ឋពីអាជ្ញាធរក្រុងភ្នំពេញយ៉ាងច្បាស់ក្រឡែត។ ទង្វើបែបនេះ មិនគួរកើតមាននៅក្នុងប្រទេសនីតិរដ្ឋ ឬ ប្រជាធិបតេយ្យទេ ហើយទង្វើបែបនេះហាក់បីដូចជាប្រទេសកម្ពុជាគ្មានច្បាប់។

          ដីតំបន់ជ្រោយចង្វារគឺជាដីភូមិដ្ឋានរស់នៅ និងស្រែចម្ការរបស់ប្រជាពលរដ្ឋតាំងពីសម័យបារាំងរហូតមក ហើយក្រោយថ្ងៃរំដោះ ៧ មករា ១៩៩៧៩ ប្រជាពរដ្ឋបានត្រឡប់ចូលមករស់នៅក្នុងតំបន់ជ្រោយចង្វារនេះវិញរហូតដល់សព្វថ្ងៃ។ ដីតំបន់ជ្រោយសុទ្ធតែមានប័ណ្ណកាន់កាប់ដីនៅសម័យអតីតរដ្ឋកម្ពុជារបស់លោក ហ៊ុន សែន លោក ហេង សំរិន និងលោក ជា ស៊ីម ហើយដីខ្លះបានបង់ពន្ធតាមការតម្រូវរបស់ច្បាប់រដ្ឋនៅក្នុងឆ្នាំ២០១១។

          លោក ជា សុផាត តំណាង​ប្រជាពលរដ្ឋ បាននិយាយថា«យើង​ប្រឆាំងដាច់ខាតចំពោះ​​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ក្រុងភ្នំពេញនេះ។ យើង​មិន​ពេញ​ចិត្ត​ចំពោះ​ដំណោះស្រាយ​របស់​សាលា​ក្រុង​នេះ​ឡើយ»។

          លោក ជា សុផាត បាន​បញ្ជាក់​ថាជម្រើសទីមួយៈ ម្ចាស់ដីសុខចិត្តបរិច្ចាគដី៣៥% ឲ្យសាលាក្រុងភ្នំពេញ យកទៅអភិវឌ្ឍន៍ ហើយម្ចាស់ដីទទួលបាន៦៥%។ ជម្រើសទី​ពីរៈ សាលា​ក្រុង​ត្រូវ​តែកាត់​ដីភូមិដ្ឋានរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ចេញពីគម្រោងអភិវឌ្ឍ​ន៍របស់ OCIC ។ ជម្រើទី​ទី​បីៈ ប្រជាពលរដ្ឋលក់​ដីគិតគូរ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្ដែងក្នុង​ឲ្យ​ពក​គាត់។

          អង្គការ​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អង្គុយ​តុ​ចរចា​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...