លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
2017-Mar-04 339 views

លោក ពណ្ណ រាយ     ៤ មីនា ឆ្នាំ២០១៧

          ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្ហាញគោលនយោបាយពន្លឿនការ​​ចុះ​បញ្ជី​​ដីធ្លី និងផ្តល់ប័ណ្ណកាន់កាប់ដល់ពលរដ្ឋឲ្យបានឆាប់។ អង្គការសង្គមស៊ីវិល​ បានគាំទ្រជំហរនេះ ប៉ុន្តែស្នើសុំចូលរួមរវាស់វែងដីធ្លី ដើម្បីតម្លាភាព និងយុត្តិធម៌។

          លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានថ្លែងនៅថ្ងៃទី ៣ ខែមីនាថាក្រុមការងារជំនាញរបស់ក្រសួង និងមន្ត្រីនៅតាមមន្ទីរខេត្ត កំពុង​ខិត​​ខំ​ដោះ​​ស្រាយទំនាស់​ដីធ្លី​ ពីការរំលោភបំពានដែលនៅសេសសល់។

          ការបញ្ជាក់របស់លោក ជា សុផារ៉ា បានធ្វើឡើងក្នុងឱកាសចូលរួមអបអរ​សារ​ទរ​ខួប​អនុ​​ស្សាវរីយ៍​លើក​ទី១០៦ នៃទិវាអន្តរជាតិនារី៨មីនា ក្រោម​ប្រធាន​បទ«ស្រ្តីដើម្បីសុខ​សន្តិ​ភាព និង​​វឌ្ឍនភាព» ដែល​ធ្វើនៅនាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង​សំណង់។

          លោក ជា សុផារ៉ា បាននិយាយថា «យើងកំពុងខិតខំពន្លឿនការ​​ចុះ​បញ្ជី និងផ្តល់ប័ណ្ណ​​កាន់​កាប់​​​ដីធ្លីនៅទូទាំងប្រទេស ដើម្បីឲ្យ​ប្រជា​សហគមន៍មាន​លទ្ធ​ភាព​​ប្រើ​ប្រាស់​​ដីធ្លី និងទាញយកផល​ប្រកប​ដោយ​សុវត្ថិភាព ពិសេសដើម្បីឲ្យប្រជា​សហគមន៍​អាច​ចូលរួមការពារដីធ្លី ការពារ​ព្រៃ​ឈើ​​សម្បត្តិធម្មជាតិ ពីការបំផ្លិចបំផ្លាញដោយខុស​ច្បាប់​»។

          លោក សុផារ៉ា បានបញ្ជាក់ថាការពន្លឿននេះសំដៅផ្តល់​ទំនុក​​​ចិត្ត​ដល់​ប្រជា​​ពលរដ្ឋ និងរួម​ចំណែក​ដោះស្រាយទុក្ខលំបាក ខណៈពួកគាត់មួយចំនួនមិនទាន់​មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ហើយក្រសួងក៏កំពុងរៀបចំ​​ប្លង់​គោល​នៅ​តាម​ទីក្រុង ​និងទី​ប្រជុំ​ជន ដើម្បី​ទទួល​​​បានការទុកចិត្តពីប្រជាពលរដ្ឋ និងអ្នក​វិនិយោគ​។

          លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បាននិយាថាការជាប់គាំងទំនាស់​​ដីធ្លី​រុំារ៉ៃកំពុងក្លាយជាក្តីព្រួយបារម្ភ។ «បើ​ទោះបីមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាល និង​ក្រសួង​​​​ដែន​ដីយ៉ាងណាក្តី តែយើងនៅតែព្រួយបារម្ភពី​ការជាប់គាំងទំនាស់ដីធ្លីរុំារ៉ៃ»។  

          លោក ឡាត់ គី បានស្នើ​ឲ្យ​​ក្រសួងបើកចំហរ និងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ ចូលរួមឃ្លាំងមើល​ដំណើរ​ការវាស់វែង និង​ការចុះបញ្ជីដីធ្លី ដើម្បីផ្តល់តម្លាភាព គណនេយ្យភាព ដល់ប្រជាពលរដ្ឋ។

          របាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹង​ថា គិត​មក​ទល់​បច្ចុប្បន្ន វិវាទ​ដីធ្លីបានថយចុះមកនៅត្រឹមតែ៩ភាគរយប៉ុណ្ណោះ ខណៈបច្ចុប្បន្ន​បាន​ផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីធ្លីដល់ប្រជាពល​រដ្ឋបានចំនួនជាង៤,៥​លាន​ប័ណ្ណ ស្មើ៦៤ភាគរយ នៃ​ផែនការ​សរុប៧​លាន​ប័ណ្ណ នៅ​ទូទាំង​​ប្រទេស។

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...