The Best Breaking News in Cambodia, Hot News Khmer, Onenews in cambodia

onenews,ONENEWS,1 News,local news, khmer news, hot news khmer, the breaking news in Cambodia,kh news,cambodia news, news kh, kh, Cambodia

ក្រុមមេដឹកនាំអឺរ៉ុបអង្វរសុំលោកត្រាំឲ្យក្រោកឈរប្រឆាំងរុស្ស៊ី
ផ្សាយ​នៅ​ថ្ងៃ 2017-Jan-12
រូបភាព
20170112,090151

         ក្រុមមដឹកនាំ និងរដ្ឋមន្ត្រីការបរទេសពីទូទាំងតំបន់អឺរ៉ុបកណ្តាល និងខាងកើត បានអង្វរសុំលោក ដូណល ត្រាំ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ឲ្យឈរពីក្រោយអ៊ុយក្រែន ក្នុងការតស៊ូប្រឆាំងការបញ្ចូលតំបន់គ្រីមៀរបស់រុស្ស៊ី និងគាំទ្រពួកបំបែកខ្លួននៅតំបន់ខាងកើតអ៊ុយក្រែន។

         ក្រុមប្រមុខរដ្ឋ និងរដ្ឋមន្ត្រីការបរទេសទាំងអតីត និងបច្ចុប្បន្នចំនួន១៧រូប បានសរសេរលិខិតចំហមួយច្បាប់ចុះថ្ងៃទី៩ ខែមករា ជូនលោក ត្រាំ ដោយបញ្ជាក់ថា«លោក វ្លាឌីមៀ ពូទិន មិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទេ។ លោក ពូទិន ក៍មិនមែនជាដៃគូអន្តរជាតិគួរឲ្យទុកចិត្តទេ។»

         រដ្ឋបាលលោក អូបាម៉ា បានដាក់ទណ្ឌកម្មថ្មីជាច្រើនប្រឆាំងក្រុមមន្ត្រី និងអ្នកជំនួញរុស្ស៊ីចំពោះការគ្រប់គ្រងតំបន់គ្រីមៀ និងការគាំទ្រពួកបំបែកខ្លួននៅតំបន់ខាងកើតអ៊ុយក្រែន។ លោក ត្រាំអាចលុបចោល ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនេះ នៅពេលចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករានេះ។ (NBC)

 


loading...
Onenews Image Ad
loading...
មកដល់ក្នុងពេលឆាប់ៗជាមួយ Onenews App
Onenews App for android Onenews App for iphone