ប្រធានាធិបតីវេណេស៊ូអេឡាបង្កើតគណៈបញ្ជាការប្រឆាំងរដ្ឋប្រហារ
ផ្សាយ​នៅ​ថ្ងៃ 2017-Jan-12
រូបភាព
20170112,040156

         

         លោក នីកូឡាស់ ម៉ាឌួរ៉ូ ប្រធានាធិបតីវេណេស៊ូអេឡា បានបង្កើតគណៈបញ្ជាការប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃអង្គារ៍ ដើម្បីបញ្ជៀសការប៉ុនប៉ងចុងក្រោយរបស់បក្សប្រឆាំងដកហូតតំណែងរបស់លោក។

         ទង្វើនេះសំដៅការពារតំណែងប្រធានាធិបតី នៅពេលលោកម៉ាឌូរ៉ូ ចាកចេញពីប្រទេសទៅចូលរួមសម្ភោធតំណែងប្រធានាធិបតីនីហ្គារ៉ាហ្គ័ររបស់លោក ដាញ៉ែល អរតេហ្គា កាលពីល្ងាចថ្ងៃអង្គារ៍។

         គណៈបញ្ជាការប្រឆាំងរដ្ឋប្រហារនេះ មានសមាសភាពក្រុមមន្ត្រីរដ្ឋាភិបាលសំខាន់ៗ រួមមានរដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស ព្រមទាំងលោក អែល អាយហ្សាមី អនុប្រធានាធិបតី។ លោក ម៉ាឌូរ៉ូ មានកាតព្វកិច្ចការពារសិទ្ធិរបស់ប្រជាពើរដ្ឋវេណេស៊ូអេឡា។ (Xinhua)


មកដល់ក្នុងពេលឆាប់ៗជាមួយ Onenews App