ចិនបដិសេធការចោទប្រកាន់រឿងលួចចូលកុំព្យូទ័រ និងជំរុញឲ្យអាមេរិកពន្យល់ពីចារកម្មកុំព្យូទ័រ
ផ្សាយ​នៅ​ថ្ងៃ 2017-Jan-12
រូបភាព
20170112,030148

         ទិក្រុងប៉េកាំងបានឈ្លោះជាមួយទីក្រុងវ៉ាស៊ីនតោន ឲ្យពន្យល់សកម្មភាពចារកម្មពិភពលោករបស់ខ្លួន បន្ទាប់ពីកាសែតអាមេរិករាយការណ៍ចោទប្រកាន់ថាចិនកំពុងប្រើប្រាស់សណ្ឋាគារចិន២កន្លែង ធ្វើជាមជ្ឈមណ្ឌលចារកម្ម ដោយពិពណ៌នារបាយការណ៍ទាំងនេះថាជាការប៉ុនប៉ងបង្ខូចឈ្មោះចិនដោយគ្មានហេតុផល។

         កាសែត The Washington Times បានផ្សាយអត្ថបទចោទប្រកាន់មួយកាលពីថ្ងៃពុធថាអង្គភាពកងទ័ពចិន 4PLA ដែលមានទំនាក់ទំនងជាមួយក្រសួងការពារជាតិចិន បានប្រើសណ្ឋាគារជិនតាង និងស៊ីសិននៅក្នុងទីក្រុងប៉េកាំង ធ្វើកន្លែងស៊ើបការណ៍សម្ងាត់ ឬ ចារកិច្ច។ (RT)


loading...
loading...
មកដល់ក្នុងពេលឆាប់ៗជាមួយ Onenews App