ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
2016-Nov-04 352 views

លោក ពណ្ណ រាយ     ៤ វិច្ឆិកា ឆ្នាំ២០១៦

         លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថាស្ករត្នោតកំពង់ស្ពឺកំពុងរៀបចំចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃទៀត ដូចជាប្រទេស​ថៃ និងវៀតណាម។ 

         លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា«ក្រសួងកំពុង​យកចិត្តទុកដាក់ចំពោះសារសំខាន់នៃការភ្ជាប់ផលិតផលទៅនឹងប្រភពដើម និងបានគាំទ្រ​ដល់ការបង្កើតពាណិជ្ជសញ្ញា​​ជាតិ និងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីផ្ដល់​នូវឱកាស​អាជីវកម្ម ក៏ដូចជាការផ្សព្វផ្សាយអំពីលក្ខណៈពិសេស និងគុណភាពដ៏ល្អប្រសើររបស់​ផលិតផល»​។

         ម្រេចកំពតរបស់ប្រទេសកម្ពុជា ត្រូវបាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងកាលពីឆ្នាំ២០១៥។ បច្ចុប្បន្ន ផលិតផលនេះកំពុងទទួលបាន​ផលប្រយោជន៍ពីកិច្ចការពារកម្រិតខ្ពស់នៅក្នុងទីផ្សារ​សហភាពអឺរ៉ុប។

         លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បាននិយាយថា«ម្រេចកំពត គឺជាបទពិសោធន៍នៃភាពជោគជ័យ នៃជាកិច្ចការពារកេរដំណែលកម្ពុជាផង និងជាប្រភពប្រាក់ចំណូលដ៏សំខាន់បំផុតសម្រាប់កសិករ និងពាណិជ្ជករកម្ពុជាផង»។

         ទំនិញសម្គាល់ភូមិសាស្រ្ត គឺជាឈ្មោះ ឬ ស្លាកសញ្ញាសម្គាល់ទីតាំងភូមិសាស្រ្ត ឬ តំបន់ណាមួយ ហើយក៏ជាការបញ្ជាក់ពីគុណភាពផលិតផល។ បច្ចុប្បន្ន ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញប្រមាណ៣៣០០ប្រភេទ មកពីជុំវិញពិភពលោក ត្រូវបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប។

         មន្ត្រីជំនាញរបស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោកប្រចាំកម្ពុជា បានថ្លែងថា«ការបង្កើតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចូលរួមចំណែក​ក្នុងការបង្កើនប្រាក់ចំណូលរបស់កសិករលក្ខណៈគ្រួសារ តាមរយៈ​ការអភិវឌ្ឍសង្វាក់ផលិតកម្ម គុណតម្លៃ បង្កើនលទ្ធភាពចូលទីផ្សារ និងជំរុញឲ្យមានការទទួលស្គាល់ពីសំណាក់អ្នកបរិភោគ»។

         ក្នុងមួយទសវត្ស​ចុងក្រោយនេះ នៅក្នុងតំបន់អាស៊ាន ម៉ាកទំនិញសម្គាល់ភូមិសាស្រ្តជាង១៥០ប្រភេទ ត្រូវបានចុះបញ្ជី។ ប្រទេសកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងផ្នែកម៉ាកសម្គាល់ភូមិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍​ក្នុងទសវត្សរ៍ចុងក្រោយនេះ។ 

         ការធ្វើដំណើរឆ្ពោះទៅរកការកំណត់ច្បាប់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាតិ និងការចុះបញ្ជី​ផលិតផលដែលជានិមិត្តរូបចំនួនពីរ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក ​​ឧទាហរណ៍បង្ហាញភាពជោគជ័យ និងផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សក្ដានុពលម៉ាកទំនិញសម្គាល់ភូមិសាស្រ្តដ៏ទូលំទូលាយនៅកម្ពុជា ដែលនឹងគាំទ្រ​ដល់ការអភិវឌ្ឍ​​ជនបទ។

 

       

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...