ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
2016-Oct-31 388 views

លោក ពណ្ណ រាយ     ៣១ តុលា ឆ្នាំ២០១៦

         ធនាគារ CIMB បានផ្តល់សេវាផ្ទេរប្រាក់ជុំវិញពិភពលោកជាមួយតម្លៃ១៨ដុល្លារ សម្រាប់បញ្ញើប្រាក់រហូតដល់១០.០០០ដុល្លារអាមេរិក។

          សេចក្តីប្រកាសព័ត៌មានរបស់ CIMBប្រចាំភ្នំពេញ បាននិយាយថាអតិថិជន និងអ្នកមិនមែនអតិថិជនរបស់ធនាគារ CIMB អាចផ្ញើប្រាក់បានរហូតដល់១០.០០០​ដុល្លារ​​​​អាមេ​រិក ទៅតាមរូបិយប័ណ្ណផ្សេងៗគ្នា។

          សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «មនុស្សមួយចំនួនតែងតែមានការព្រួយបារម្ភ ចំពោះ​ការ​ផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយ​សារគិតទៅលើបញ្ហាសុវត្ថិភាពនៃទឹកប្រាក់ និងការចរាចរណ៍​ប្រាក់​ឆ្លងប្រទេស។ ដូច្នេះ វាគឺពិតជាសំខាន់​ក្នុងការស្វែងរកភ្ញាក់ងារផ្ទេរប្រាក់គួរជាទីទុកចិត្ត និង​ឆាប់​រហ័ស ហើយ​ធនាគារ CIMB មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារ​សាកល​នាំមុខគេមួយរបស់អាស៊ាន គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក»។

         លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB បានថ្លែងថា «ក្រៅពី​ការ​បំពេញសេវាកម្មល្អប្រសើរជាមួយនឹងផលិតផលដ៏សម្បូរបែប យើងតែងតែផ្តល់នូវ​កម្ម​វិធី​ពិសេស​​ថ្មីៗ ដែលផ្តល់​ផលប្រយោជន៍ខ្ពស់ដល់អតិថិជន។ តាមរយៈកម្មវិធីពិសេសនៃ​សេវា​​ផ្ទេរប្រាក់ទៅក្រៅប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ក្នុងអត្រាតម្លៃទាប ជាមួយធនាគារCIMB ដែល​ជា​ធនាគារអន្តរជាតិឈានមុខគេមួយនៅកម្ពុជា។»

         សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថាចាប់ពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៦ អតិជន​អាចរីករាយនឹងការ​បញ្ជូនប្រាក់ជាមួយវិធីសាស្រ្តនៃការផ្ទេរប្រាក់ដ៍ឆាប់រហ័ស និងមានសុវត្ថិភាព ទៅ​កាន់ដៃគូពាណិជ្ជកម្ម បុត្រធីតាសម្រាប់ការបង់ថ្លៃសិក្សា និងមនុស្សគ្រប់គ្នានៅក្រៅប្រទេស ជុំវិញ​ពិភព​លោកប្រកប​ដោយសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្ត តាមរយៈសាខាក្រៅប្រទេស និង​បណ្តាញ​ដៃគូធនាគារជាច្រើន។

         ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបាន​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការនៅខែវិច្ឆិកា ឆ្នាំ២០១០ ដោយសាខាពាណិជ្ជទី១មាននៅរាជធានី-ខេត្តសំខាន់ៗដូចជា ​រាជ​ធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង និងមានអតិថិជន​​ប្រមាណ១៩.០០០នាក់។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...