កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
2016-Oct-30 95723 views

លោក ពណ្ណ រាយ     ៣០ តុលា ឆ្នាំ២០១៦

          រាជរដ្ឋាភិបាលកម្ពុជា បានកំណត់លក់ផ្ទះល្វែងតម្លៃ៣ម៉ឺនដុល្លារអាមេរិក ឲ្យប្រជា​ពលរដ្ឋ​ និងមន្ត្រីរាជការ ដែលមានចំណូលទាប និងមធ្យម។

          សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បាននិយាយនៅថ្ងៃទី២៨ ខែតុលាថានៅចុងឆ្នាំ២០១៦ ឬ ដើមឆ្នាំ២០១៧ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនដ៏ធំមួយ បានរៀបចំបង្កើតគម្រោងសាង់សងផ្ទះ ដែលមានតម្លៃសមរម្យចាប់ពី ២៥.០០០ដុល្លារ ដល់៣០.០០០ដុល្លារ ដែលផ្ទះនេះមានចំងាយ១៧គីឡូម៉ែត្រពីវត្តភ្នំ។

          សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «មុខសញ្ញាដែលមានឱកាសទិញផ្ទះ គឺជាមន្រ្តីរាជការ ឬ ប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម និងទាប ដែលពុំមានគេហដ្ឋានពិតប្រាកដ ហើយត្រូវបំពេញកាតព្វកិច្ចស្នាក់នៅជាអចិន្រៃ្តយ៍រយៈពេល៥ឆ្នាំ ដោយក្នុងមួយគ្រួសារមិនអាចទិញបានលើសពីមួយឡើយ។​

          លក្ខខណ្ឌដំបូងសម្រាប់ការទិញផ្ទះនេះ ត្រូវមានប្រាក់កក់១០ភាគរយ ឬ ប្រហែល២,៥០០ដុល្លារ ហើយអាចបង់រំលោះចាប់ពី១០០ដុល្លារឡើងទៅតាមលទ្ធភាព»។

          សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថាគម្រោងសាងសងផ្ទះល្វែងនេះ នឹងចំណាយថវិកាជាង ១០០លានដុល្លារអាមេរិក។

          គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន ​ត្រូវ​បាន​​​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ក្នុង​ឆ្នាំ២០១៤ ដើម្បី​ឲ្យប្រជាពលរដ្ឋគ្រប់​រូប មាន​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ដែល​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​​មាន​ជីវភាព​គ្រប់គ្រាន់ ធានា​បាន​នូវការ​រស់​នៅ​ក្នុង​ភាព​ជា​ឯកជន​នៃ​គ្រួសារ និង​សុវត្ថិភាព​ក្នុង​ការ​កាន់​​កាប់​លំនៅឋាន​ស្រប​​​ច្បាប់ ​រស់​នៅ​បាន​ប្រកប​ដោយ​សុខុមាលភាព សុវត្ថិភាពនិង​សេចក្តី​ថ្លៃ​ថ្នូរ ពិសេស​ប្រជាពល​រដ្ឋ​ដែល​​មាន​ប្រាក់​ចំណូល​​មធ្យម ប្រាក់​ចំណូល​ទាប និង​ក្រុមជន​ងាយ​រង​គ្រោះ។

          ក្រសួងផែនការ បានព្យាករណ៍ថាកំណើនប្រជាពលរដ្ឋកម្ពុជា នឹងកើនឡើងដល់ជាង១៨លាននាក់ នៅក្នុងឆ្នាំ២០៣០ខាងមុខ ។ ការកើនឡើងនេះ នឹងធ្វើឲ្យមានតម្រូវការលំនៅឋានថ្មីជាង១លានបន្ថែមទៀត ដោយមិនទាន់គិតពីតម្រូវការលំនៅឋានបច្ចុប្បន្ន។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...