ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
2016-Oct-29 392 views

លោក ពណ្ណ រាយ     ២៩ តុលា ឆ្នាំ២០១៦

          ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ត្រូវបានជ្រើសធ្វើជាទីក្រុងគំរូនៃខេត្តសិនចិនរបស់ប្រទេសចិន ដើម្បីតភ្ជាប់បណ្តាញដឹកជញ្ជូននៅក្នុងតំបន់ និងពិភពលោក។

          លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅថ្ងៃទី២៧ ខែតុលាថា រាជ​រដ្ឋាភិបាល​បានសម្រេច​ជ្រើសយកខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងសិនចិន​នៃប្រទេស​កម្ពុជា ដែលនឹងមានការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាត់បង្រៀនជំនាញ​ ជូន​ប្រជាពលរដ្ឋខ្មែរ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធំៗស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ «ខ្សែក្រវាត់​មួយ-ផ្លូវមួយ» ធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន។

          ការថ្លែងបែបនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ និងលោក​ស្រី ដូនីកា ផតទី ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ដែលត្រូវចាត់ឲ្យប្រចាំនៅកម្ពុជា ថៃ និងឡាវ ដើម្បីភ្ជាប់ ទំនាក់​ទំនងការទូត និងសេដ្ឋកិច្ច។

          លោក ប៉ាន សូរស័ក្តិ បានថ្លែងថាប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងមាន​លក្ខណៈ​​អំណោយផលនៃទីតាំងភូមិសាស្ត្រ សម្រាប់ការងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងបរិយាស​កាស​ធុរកិច្ច​។

          ទីក្រុងសិនចិន គឺជាតំបន់ស្វយ័តភាគខាងត្បូងមួយរបស់ប្រទេសចិន ដែលមានកំពង់ផែ​ពាណិជ្ជ​កម្ម​ដ៏ធំ​​ តភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គ្រប់ប្រទេសនៅទូទាំងពិភពលោក។  កំពង់ផែគៀនហៃនៅក្នុងទីក្រុងសិនចិននេះ មានតួនាទីសំខាន់ជាតំបន់ពិសោធន៍​គោល​នយោបាយ​របស់​រដ្ឋាភិបាលចិន និងជាមជ្ឈមណ្ឌលទូទាត់ដោយប្រើប្រាស់​ប្រាក់យ័នចិនក្រោយពេលចេញ​ពីកំពង់​ផែ។ កំពង់ផែគៀនហៃនេះ មានឧត្តមភាពក្នុងការសិក្សាស្រាវជ្រាវ​អំពី​​ច្បាប់បញ្ញត្តិពាក់ព័ន្ធការធ្វើមជ្ឈតការ និង​ការយកពន្ធទាប ដែលបានទាក់ទាញការវិនិយោគកាន់​តែ​ច្រើនពីក្រុមហ៊ុនធំៗ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានាលើពិភពលោកទាំងមូល។

          លោកស្រីឯកអគ្គរដ្ឋទូតកាណាដា កំពុងស្វែងយល់​ពី​សក្តា​នុ​ពលសេដ្ឋកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដោយប្រទេសកាណាដាមានគោលបំណងជួយលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មដល់កម្ពុជា។

          ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកាណាដា កាលពីឆ្នាំ២០១៥ មានទឹក​ប្រាក់​សរុប​ជាង​៨០០លានដុល្លារអាម៉េរិក។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...