បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
2016-Oct-27 267 views

លោក ពណ្ណ រាយ     ២៧ តុលា ឆ្នាំ២០១៦

         ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៣១ ក្នុងចំណោម១៩០ប្រទេសស្តីពីការ​​សម្រួល​​​​ដល់ការធ្វើធុរកិច្ច ដែលតម្រូវឲ្យកម្ពុជាខំប្រឹងប្រែងបន្ថែមទៀត ខណៈប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងតែធ្វើឲ្យប្រសើរឡើងប្រកប​ដោយភាពរឹងមាំដល់បរិយាកាសពាណិជ្ជកម្ម។

         របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមធនាគារពិភពលោក បានចេញផ្សាយនៅថ្ងៃពុធថាប្រទេសកម្ពុជា ឈរលើលំដាប់ថ្នាក់ទី ១៣១ ក្នុងចំណោម១៩០ប្រទេស។ បើធៀបជាមួយប្រទេសនាំមុខគេជាច្រើន កម្ពុជាបានធ្វើឲ្យគម្លាតថយចុះតាមការអនុវត្តបានល្អបំផុត ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពិន្ទុដែលមិនប្រសើរ ពី៥៤,៥៤ ដល់៥៤,៧៩ ធៀបនឹងឆ្នាំកន្លងទៅ។

         របាយការណ៍ដែលមានចំណងជើងថាការធ្វើធុរកិច្ចឆ្នាំ២០១៧៖ «ឱកាសស្មើភាពសម្រាប់ទាំងអស់គ្នា» បានបង្ហាញថា ជាងពីរភាគបីនៃប្រទេសចំនួន២៥ស្ថិតក្នុងតំបន់នេះ បានធ្វើកំណែទម្រង់ចំនួន៤៥ នៅក្នុងឆ្នាំកន្លងទៅ ដើម្បីបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ការធ្វើធុរកិច្ច បើធៀបនឹងឆ្នាំមុនមានតែ២៨ កំណែទម្រង់ទេ។

         ការិយាល័យឥណទាននៅកម្ពុជា បានចាប់ផ្តើមផ្តល់ពិន្ទុទទួលស្គាល់ដល់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនានា ដែលបានធ្វើឲ្យមានភាពល្អប្រសើរឡើងដល់លទ្ធភាពទទួលបានព័ត៌មានអំពីឥណទាន។ ការកែលម្អនេះបានបង្កភាពងាយស្រួលកាន់តែច្រើនឡើងដល់អាជីវកម្មខ្នាតតូចនៅកម្ពុជាដែលមានប្រវត្តិ ហិរញ្ញវត្ថុល្អ ក្នុងការទទួលបានឥណទាន។

         ធនាគារពិភពលោកបានផ្តល់អនុសាសន៍ដល់កម្ពុជាធ្វើឲ្យប្រសើរឡើងដល់បរិយាពាណិជ្ជកម្មនៅឆ្នាំ២០១៧។ «កម្ពុជាចាំបាច់ត្រូវធ្វើឲ្យការចាប់ផ្តើមធ្វើអាជីវកម្មកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស តាមរយៈការកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជី និងមិនចាំបាច់តម្រូវឲ្យមានភស្តុតាងបញ្ជាក់អំពីទុនដែលបានដាក់តម្កល់ ក្នុងការចុះបញ្ជីទេ»។

         លោកស្រី អ៊ីហ្គូណា ដូបា្រចា ​(Inguna Dobraja) ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយថា «កម្ពុជាកំពុងមានការរីកចម្រើនក្នុងការជំរុញឲ្យមានបរិយាកាសពាណិជ្ជកម្មកាន់តែល្អប្រសើរជាងមុន។ កំណែទម្រង់នានាដែលកម្ពុជាកំពុងធ្វើ គឺកំពុងតែជួយបង្កើតឲ្យមានសេដ្ឋកិច្ចរស់រវើក ដែលវានឹងជួយបង្កើននូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើន និងជួយពួកគេឲ្យចាកផុតពីភាពក្រីក្រ»។

          ប្រទេសចំនួន៤នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានដាក់ចំណាត់ថ្នាក់ក្នុងចំណោម​ប្រទេសចំនួន១០លើគេនៅលើពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់ធ្វើធុរ រួមមាន ប្រទេសញូហ្ស៊ីលែនដ៍លំដាប់ទី១ សឹង្ហបូរីនៅលំដាប់ថ្នាក់ទី២ ហុងកុងលំដាប់ថ្នាក់ទី៤ និងកូរ៉េខាងត្បូងលំដាប់ថ្នាក់ទី៥។

         លោក រីតា រ៉ាម៉ាលហូ (Rita Ramalho) ប្រធានចងក្រងរបាយការណ៍នេះ បានបញ្ជាក់ថា«កំណែទម្រង់ថ្មីលើគ្រប់វិស័យនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺជាការបោះជំហ៊ានលើថ្ម ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម។ ការកែលម្អដែលបានកត់សម្គាល់កាលពីឆ្នាំមុន ប្រទេសជាច្រើននៅក្នុងតំបន់នេះ នៅតែត្រូវធ្វើការកែលម្អ ដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសពាណិជ្ជកម្មសម្រាប់សហគ្រិនក្នុងស្រុកទាំងឡាយ»។

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...