បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
2016-Oct-26 322 views

លោក ពណ្ណ រាយ         ២៦ តុលា ឆ្នាំ២០១៧

          គណបក្សប្រឆាំងបានបញ្ចប់ការធ្វើពិហិកាប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅថ្ងៃពុធនេះ ដោយចូលរួមពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧។

          គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានសមាជិកចំនួន១៣រូប ក្នុងនោះមកពីគណបក្សគ្រប់គ្រងអំណាចចំនួន៧រូប និងគណបក្សប្រឆាំងចំនួន៦រូប។

          សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារបស់ពីគណបក្សសង្រ្គោះជាតិ មានលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឬទ្ធិ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ បានចូលរួមពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រង​ឆ្នាំ​២០១៧ ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើនខ្ទង់​ចំណាយដល់ជាង ៥០០០លានដុល្លារអាមេរិក លើសឆ្នាំ២០១៦។

          កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃពុធ ទី២៦ ខែតុលានេះ មានរបៀបវារៈ ការពិនិត្យលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការអនុវត្តវិន័យចំពោះតំណាងរាស្រ្ត សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ និងសំណើកែប្រែច្បាប់ដទៃទៀត ដែលនឹងដាក់ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

          រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៧ ដល់ជាង៥០០០លានដុល្លារអាមេរិក ដោយកើនលើសខ្ទង់ចំណាយនាឆ្នាំ២០១៦នេះចំនួន១៥,៦ភាគរយ នៃផលិតផលសរុប​​ក្នុងស្រុក(ផ.ស.ស)។

          ថវិកាជាតិឆ្នាំ២០១៦មានជាង​​៤២០០​​លាន​ដុល្លារ​អាម៉េរិក ដោយ​​មាន​​កំណើន​១៦,១​ភាគ​​រយ បើ​ធៀប​​​នឹង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ​២០១៥។

          សេចក្តីថ្លែងហេតុរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើមករដ្ឋសភា បានបញ្ជាក់ថាការបង្កើនខ្ទង់ចំណាយសម្រាប់ឆ្នាំ២០១៧ គឺដើម្បីតម្លើងប្រាក់បៀវត្សប្រចាំខែឲ្យនាយករដ្ឋមន្ត្រី ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សាសរុប២៥០០នាក់។

          នៅឆ្នាំ២០១៧ ប្រាក់បៀវត្សប្រចាំខែរបស់នាយករដ្ឋមន្ត្រី នឹងត្រូវតម្លើងពី៣លាន៦សែនរៀល ដល់១០លានរៀល​។  រដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ត្រូវតម្លើងដល់៤លាន៥សែនរៀល។ រដ្ឋលេខា​​ធិ​​ការ​ឡើងដល់៣លាន៥សែនរៀល និងអនុរដ្ឋលេខាធិការឡើងដល់២លាន៨សែនរៀល។ រីឯជំនួយការ និងទីប្រឹក្សាសរុប២៥០០នាក់ បន្ថែម៨ម៉ឺនរៀលទៀត លើប្រាក់ខែបច្ចុប្បន្ន។

          ក្រុមអ្នកវិភាគបានគំាទ្រចំពោះគម្រោងតម្លើងប្រាក់បៀវត្សដល់នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ប៉ុន្តែក៏បានសម្តែងការព្រួយបារម្ភចំពោះគម្លាតគ្នាឆ្ងាយនៃប្រាក់ខែ​​របស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

          ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរាជរដ្ឋាភិបាលបែងចែកការចំណាយទៅលើបៀវត្សរបស់មន្ត្រីរាជការជាង៥២ភាគរយ។ វិស័យការពារជាតិ កើនជាង២៥ភាគរយ វិស័យសង្គមកិច្ចជាង៣៧ភាគរយ និងវិស័យសេដ្ឋកិច្ចជាង១០ភាគរយ។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...