អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
2016-Oct-25 267 views

 

លោក ពណ្ណ រាយ         ២៥ តុលា ឆ្នាំ២០១៦

         អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ និងក្រុមអាកាសចរណ៍ស៊ីវិលកូរ៉េខាងត្បូង សំដៅជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

         ការចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា មហាវិទ្យាល័យដុងប៊ូសាន (Dong-PusanCollege) និងក្រុមហ៊ុន Dream Airline Tour បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា នៅទីស្នាក់​​ការអាជ្ញាធរជាតិអប្សរា ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការអប់រំ ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យទេសចរណ៍។

         ខ្លឹមសារនៃអនុស្សរណៈនេះ បានតម្រូវឲ្យអាជ្ញាធរជាតិអប្សរា និងភាគីសហប្រតិបត្តិការ បន្តពិភាក្សាលម្អិតអំពីគម្រោងអប់រំបណ្តុះបណ្តាល ក្នុងន័យអភិវឌ្ឍធនធានមនុស្ស និងធនធានទេសចរណ៍ ដល់សហគមន៍ក្នុងរមណីយដ្ឋានអង្គរ។ អនុស្សរណៈនេះមានរយៈពេល៥ឆ្នាំ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនឲ្យបានជោគជ័យ។

         លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា « យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងជំរុញឲ្យមានការបណ្តុះបណ្តាល ការស្រាវជ្រាវ សិក្ខាសាលា សន្និសីទ ឬ សកម្មភាពផ្សេងៗ​​ដែលពាក់ព័ន្ធនឹងវិស័យអប់រំ។

         កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់ឱកាសដល់មន្ត្រី​ជំនាញនៃអាជ្ញាធរ​ជាតិអប្សរា បានដោះដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយសាកលវិទ្យាល័យដុងប៊ូសាន» ។ ហើយក្រុមហ៊ុន Dream Airline បានរួមចំណែកគាំទ្រមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

         លោក Choi Hwan Eon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dong Pusan បានថ្លែងថា «យើង​មានគម្រោងល្អជាច្រើនដែលបានជជែកគ្នា និងបានសរសេរទុកក្នុងខ្លឹមសារនៃអនុស្សរណៈ​​នេះ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារទាំងនេះឲ្យបានសម្រេចជោគជ័យ»។

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
loading...