រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
2016-Oct-22 806 views

លោក ពណ្ណ រាយ     ២២ តុលា ឆ្នាំ២០១៦

រាជរដ្ឋាភិបាល និងអង្គការដៃគូអន្តរជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជួយជនក្រីក្រកម្ពុជាឲ្យមានលំនៅឋានស្របច្បាប់ ដើម្បីចៀសវាងការរំលោភបំពាន។

អគ្គនាយកដ្ឋាន​លំនៅឋាន​កម្ពុជា និងអង្គការ​លំនៅឋាន​ម​នុស្សជាតិ​កម្ពុជា(HFHC) បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MoU)​ ដើ​ម្បីបង្កើន​ការ​មាន​លំនៅឋាន និងការ​កាន់​កាប់​ប្រកប​​​ដោយ​​​សុវត្ថិភាព ខណៈប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនទាន់មានលំនៅឋានស្របច្បាប់ និងមានការរំលោភបំពានផ្សេងៗ។

លោក បេងហុង សុជាតិ​ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន​លំនៅឋានរបស់​ក្រសួង​គ្រប់​គ្រង​ដែន​ដី នគរូបនីយកម្ម និង​​សំណង់ និងលោកស្រី ប៊ឺរ​ណាដេត បូឡូ ឌ្យូធី (Bernadette Bolo-Duthy) នាយក​ប្រចាំ​ប្រទេស​​របស់លំនៅឋាន​ម​នុស្សជាតិ​កម្ពុជា បានចុះហត្ថលេខាលើMoU នេះ កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។

អនុស្សរណៈ​នៃ​ការ​យោគ​យល់នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​មាន​ឈ្មោះ​ថា គាំទ្រ​ការ​អនុវត្ត និងការ​បំពេញតាម​គោលនយោបាយ​ជាតិ​ ស្តីពី​លំនៅឋាន ដើម្បី​ជំរុញ​ការ​មាន​លំនៅឋាន និងការ​កាន់​កាប់​ប្រកបដោយ​សុវត្ថិភាព ដែល​ស្ថិត​ក្រោម​កម្មវិធី​ពិភពលោក​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​អន្តរជាតិ ដែល​មាន​ឈ្មោះ​ថា Solid Ground សំដៅ​កែលម្អ​លទ្ធភាព​មាន​ដី​ធ្លី​សម្រាប់​ធ្វើ​ទី​ជម្រក។

 លោក បេងហុង សុជាតិ​ខេមរ៉ូ មាននិយាយថា «នេះជាកាលានុវត្តភាពថ្មីមួយទៀត​ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន និងចរាចរណ៍លេខ៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់តាមរាជធានី ទីក្រុង និងទីប្រជុំជន ឲ្យកាន់តែមានប្រសិទ្ធភាព»។

គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន ​ត្រូវ​បាន​​​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ក្នុង​ឆ្នាំ២០១៤ ដើម្បី​ឲ្យប្រជាជន​គ្រប់​រូបមាន​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ដែល​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​​មាន​ជីវភាព​គ្រប់គ្រាន់ ធានា​បាន​នូវការ​រស់​នៅ​ក្នុង​ភាព​ជា​ឯកជន​នៃ​គ្រួសារ និង​សុវត្ថិភាព​ក្នុង​ការ​កាន់​​កាប់​លំនៅឋាន​ស្រប​​​ច្បាប់ ​រស់​នៅ​បាន​ប្រកប​ដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្តី​ថ្លៃ​ថ្នូរ ពិសេស​ប្រជាពល​រដ្ឋ​ដែល​​មាន​ប្រាក់​ចំណូល​​មធ្យម ប្រាក់​ចំណូល​ទាប និង​ក្រុមជន​ងាយ​រង​គ្រោះ។

លោកស្រី ប៊ឺរ​ណាដេត បានថ្លែងថា «ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​មើល​ឃើញ​កំណើន​ប្រជាជន​ខ្ពស់ និងកំណើន​អត្រាចំណាកស្រុក​ទៅកាន់​ទីក្រុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជាមាន​តម្រូវ​​ការទៅលើ​លំនៅ​ឋានកាន់តែ​​ខ្ពស់​។ ស្ថានភាព​នេះ ប៉ះពាល់​ខ្លាំង​លើ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម»។

​ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបញ្ជាក់ថា រដ្ឋសាងសង់លំនៅឋាន​ នឹង​លក់​ឲ្យ​ប្រជាពលរដ្ឋ ដោយដំណាក់ទី​១សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រឲ្យ​បង់​រំ​លោះ​មិន​គិតការ​ប្រាក់​ ដំណាក់ទី​២​សម្រាប់​ប្រជាពលរដ្ឋមាន​ប្រាក់​​ចំណូល​ទាបឲ្យ​រំ​លោះ​ក្នុងការ​ប្រាក់​ទាប និង​ទី​៣សម្រាប់​ប្រជាពលរដ្ឋដែលមាន​ប្រាក់ចំណូល​មធ្យម ឲ្យបង់​រំ​លោះក្នុងការ​ប្រាក់​មធ្យម​។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...