ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
2016-Oct-19 354 views

លោក ពណ្ណុ រាយ        ១៩ តុលា ឆ្នាំ២០១៦

         ផលិតផលរបស់ប្រទេសថៃម៉ាកល្បីៗ Top Thai Brand ប្រមាណ១១០ក្រុមហ៊ុន នឹងទៅដល់ខេត្តសៀមរាបនៅដើមខែវិច្ឆិកាខាងមុខ ដើម្បីស្វែងរកតំណាងចែកចាយ។
         ប្រទេសថៃបានប្រើយុទ្ធសាស្ត្របង្កើនការនាំចេញរបស់ខ្លួនមកទីផ្សារកម្ពុជា តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាច្រើនលើកក្នុងមួយឆ្នាំៗនៅគ្រប់រាជធានី-ខេត្តរបស់ប្រទេសកម្ពុជា បន្ទាប់ពីទំហំពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាបានធ្លាក់ចុះ។
         លោក ជីរ៉ាវុឌ្ឍ សុវណ្ណអាត (Jiravuth Suwanna-Arj) អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែតុលាថផលិតផលថបថៃប្រេនទាំងនោះ នឹងនាំទៅដល់ទឹកដីអង្គរ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ថបថៃប្រេន ២០១៦ ដែលធ្វើនៅទីធ្លាមុខអង្គរឃ្យុងយូ ចាប់ពីថ្ងៃទី៣-៦ ខែវិច្ឆិកា។
         ពាណិជ្ជកម្មថៃ បានសហការជាមួយកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ ដោយនាំមកនូវក្រុមហ៊ុនជិត១១០ស្មើនឹង១៥០ស្តង់ទំនិញ ដើម្បីដាក់លក់ផលិតផល ដូចជា សម្ភារៈសំណង់ សម្ភារៈកសិកម្ម គ្រឿងបន្លាស់ម៉ាស៊ីន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ ផ្នែកសុខភាពនិងសម្ភស្ស សម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ ស្បែកជើង។
         លោក ជីរ៉ាវុឌ្ឍ សុវណ្ណអាត បាននិយាយថាផលិតផលទាំងនោះ សុទ្ធតែជាម៉ាកល្បីៗ និងមានគុណភាព សម្រាប់ស្វែងរកទីផ្សារនៅកម្ពុជា ក៏ដូចជាផ្តល់ដល់អ្នកគាំទ្រជាមួយតម្លៃសមរម្យ។ «យើងនឹងបង្កើនការនាំចូលទំនិញដែលជាផលិតផលថៃសុទ្ធសាធ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី»។
         រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានដាក់គោលដៅឲ្យសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់១៥ ប៊ីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២០។
         របាយការណ៍របស់ស្ថានទូតថៃប្រចាំនៅកម្ពុជា បានឲ្យដឹងថារយៈពេល៨ខែនៃឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជា មានទឹកប្រាក់ជាង៣៥៤៧លានដុល្លារ អាមេរិក ក្នុងនោះការនាំចេញរបស់ប្រទេសថៃមានទឹកប្រាក់ជាង២៧៦១លានដុល្លារ ចំណែកការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ៧៨៦លានដុល្លារ។ 
         កាលពីរយៈពេល៨ខែ ឆ្នាំ២០១៥ ការដោះដូរទំនិញទ្វេភាគីនេះ មានទឹកប្រាប់សរុបជាង៣៨១១ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញរបស់ថៃមានទឹកប្រាក់ជាង៣៣៣០លានដុល្លារ ចំណែកការនាំចេញរបស់កម្ពុជាវិញ មានទឹកប្រាក់ជាង៤៨១លានដុល្លារ។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...