វៀតណាមបបួលកម្ពុជាតាំងពិព័រណ៍ចំណីអាហារនៅហូជីមិញ
2016-Oct-16 299 views

លោក ពណ្ណ រាយ    ១៦ តុលា ឆ្នាំ២០១៦

         ប្រទេសវៀតណាម បានប្រកាសស្វែងរកដៃគូក្នុងប្រទេសកម្ពុជា ដើម្បីទៅចូលរួមពិព័រណ៍ឧស្សាហ កម្មចំណីអាហារអន្តរជាតិ២០១៦ (Vietnam Foodexpo 2016) នៅទីក្រុងហូជីមិញ។
         ពិព័រណ៍ឧស្សាហកម្មចំណីអាហារអន្តរជាតិនៅវៀតណាមឆ្នាំ២០១៦ នឹងក្លាយជាព្រឹត្តការណ៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មថ្នាក់ជាតិដ៏វិសេសវិសាលបំផុត ដែលផ្តោតទៅលើផលិតផលកសិកម្ម អាហារសមុទ្រ និងឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦។
         ភ្នាក់ងាររៀបចំពិព័រណ៍នៅកម្ពុជា បាននិយាយនៅថ្ងៃទី១៤ ខែតុលាថាពិព័រណ៍នេះមិនត្រឹមតែជាការពិព័រណ៍ដ៏ធំ និងជាព្រឹត្តការណ៍ដ៏ទូលំទូលាយជាគេបំផុតនោះទេ ប៉ុន្តែលើសពីស្តង់ដារអន្តរជាតិទៀតផង។ 
         ពិព័រណ៍ចំណីអាហារអន្តរជាតិនៅប្រទេសវៀតណាមឆ្នាំ២០១៦ នឹងក្លាយជាឱកាសដែលមិនអាចខកខានបានសម្រាប់អាជីវកម្ម ដើម្បីណែនាំ និងផ្សព្វផ្សាយនូវយីហោ ផលិតផល និងសេវាកម្ម ដូចជា ការស្វែករកគ្រឿងចក្រ ដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាគ្នា ក្នុងការជួយជំរុញអាជីវកម្មឱ្យដំណើរ និងពង្រីកទៅកាន់បរទេស និងទៅក្នុងទីផ្សារប្រើប្រាស់ក្នុងស្រុកតាមរយៈការប្រជុំ និងភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធចែកចាយលក់ដុំ និងលក់រាយ ដែលជាដៃគូ និងវិនិយោគគិននាំចូលសំខាន់ៗនៅក្នុងឧស្សាហកម្មចំណីអាហារ ដោយជំរុញ និងលើកទឹកចិត្តការបង្កើតទីផ្សារឱ្យមានលក្ខណៈល្អសម្រាប់អាជីវកម្មកែច្នៃម្ហូបអាហារ។
         លើសពីនេះទៀត វាជាវេទិកាសម្រាប់ចែករំលែកចំណេះដឹងដែលមានប្រយោជន៍ និងបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ដែលទាក់ទាងនឹងផលិតកម្ម រក្សាទុកអាហារ និងការជួញដូរអាហារដោយមានសុវត្ថិ ភាព និងមានគុណភាពអាហារ ព្រមទាំងមានការចាប់គូក្នុង ចំណោមអ្នកនាំចូលអាហារវៀតណាម និងអ្នកនាំចូលអាហារ ឈ្មួញ ផ្សារទំនើប  ហាងលក់គ្រឿងឧបភោគ បរិភោគ រោងចក្រ និងអ្នកនាំចេញបរទេស។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...