ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
2016-Aug-24 782 views

         អ្នកជំនាញរុស្ស៊ី បាននិយាយថាចិន-រុស្ស៊ី គួរធ្វើការរួមគ្នាក្នុងក្របខណ្ឌកិច្ចប្រជុំកំពូល G20 ដើម្បីធានារបៀបរៀបរយសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាអាទិភាពមួយក្នុងចំណោមកង្វល់រួម។
         លោក អេនដ្រេយ កូទូនូវ អគ្គនាយកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី និងក្រុមអ្នកគិតគោលនយោបាយការបរទេសដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ មានទំនាក់ទំនងជិតស្និតជាមួយក្រុមប្រឹក្សាក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួថាចិន និងរុស្ស៊ី គួរចូលរួមក្នុងកិច្ចខំប្រឹងប្រែងធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិល្អប្រសើរឡើង។ សម្រូវការសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលជាប្រធានបទដ៍សំខាន់លើរបៀបវារៈនៃកិច្ចប្រជុំកំពូល ត្រូវបានធ្វើឡើងក្នុងទីក្រុងហាងស៊ូ ភាគខាងកើតប្រទេសចិន នៅថ្ងៃទី៤-៥ ខែកញ្ញា។
         លោក អេនដ្រេយ បានបញ្ជាក់ថា«កំណែទម្រង់ទាំងនេះត្រូវបានពន្យាពេលយ៉ាងយូរ។ ហានីភ័យនៃវិបត្តិ និងអស្ថិរភាពថ្មីកាន់តែខ្ពស់កើតមានក្នុងសេដ្ឋកិច្ចពិភពលោក»។
         រុស្ស៊ីស្វាគមន៍ការផ្តួចផ្តើមគំនិតរបស់ចិន ដើម្បីបង្កើតស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីមួយ ដូចជាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគ្រោងជួយបង្កើតគំរូគ្រប់គ្រងហិរញ្ញវត្ថុ និងយន្តការវិនិយោគថ្មី។ រុស្ស៊ី នឹងជាអ្នកចូលរួមយ៉ាងសកម្មក្នុងការផ្តួចផ្តើមគំនិតបែបនេះ។
         អ្នកជំនាញរុស្ស៊ី បានថែ្លងថាកិច្ចប្រជុំកំពូល G20 បានធ្វើឡើងចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលបានលើកយកភាពមិនអាចសម្រេចផលបាននៃទម្រង់ G8 និងតម្រូវការសម្រាប់យន្តការតំណាង និងប្រជាធិបតេយ្យកាន់តែច្រើន រួមមានចិន ឥណ្ឌា និងប្រទេសមិនមែនបស្ចឹមប្រទេសជាច្រើនទៀត។
         លោក អេនដ្រេយ ជឿជាក់ថាភាពជាដៃគូរវាងចិន និងរុស្ស៊ីក្នុងកិច្ចប្រជុំកំពូល G20 នឹងជួយលុបបំបាត់បញ្ហាប្រឈម ដែលឆន្ទៈនយោបាយមាននៅបច្ចុប្បន្ននេះ។
         លោក អេនដ្រេយ បាននិយាយថា«បើថ្ងៃនេះ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូផ្តល់ទស្សនៈនៃស្ថេរភាពដល់សហគមន៍អន្តរជាតិ វាមិនមែនជាពាក្យគ្មានប្រយោជន៍ទេ ប៉ុន្តែសំណើអាស្រ័យលើបទពិសោធន៍ជោគជ័យជាច្រើន»។
         អ្នកជំនាញរុស្ស៊ី បានបញ្ជាក់ថាចិន និងរុស្ស៊ី ត្រូវខំធ្វើការជាមួយអាមេរិក ហើយពេលខ្លះដៃគូមិនអាចទស្សទាយបាន ដែលវាមិនអាចដោះស្រាយបញ្ហាអន្តរជាតិជាច្រើនបាន។
         តាមយោបល់របស់អ្នក់ជំនាញ បន្ទាប់ពីការប៉ុនប៉ងបង្កើតពិភពលោកប៉ូលតែមួយមិនបានជោគជ័យ អាមេរិក ឥឡូវនេះ ត្រូវបានបង្ខំឲ្យពិនិត្យមើលមហិច្ឆិតានានារបស់ខ្លួន ដោយការបោះបង់ការអះអាងរបស់ខ្លួនអំពីភាពជាមេដឹកនាំពិភពលោក។
         ជាលទ្ធផល អាមេរិកបានបង្ហាញភាពមិនសមហេតុផល និងគម្លាតរវាងវោហាសាស្ត្រ និងការអនុវត្តក្នុងគោលនយោបាយការបរទេស។
         លោក អេនដ្រេយ បានបញ្ជាក់ថាចិន និងរុស្ស៊ី គួរស្វែងរកមូលដ្ឋានរួមជាមួយអាមេរិក និងចៀសវាង វិបត្តិដោយគ្មានការសម្បទានលើបញ្ហាគោលការណ៍។ (Xinhua)  

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...