ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
2016-Aug-01 460 views

      កិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំងជាមួយអាព្រិកត្រូវបានធ្វើឡើងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនួសឲ្យការផ្តល់ជំនួយ ជាមួយទឹកប្រាក់៤៦០០០លានដុល្លារអាមេរិកនៅក្នុងការវិនិយោគផ្ទាល់របស់ចិន និងកម្ចីពាណិជ្ជកម្ម ត្រូវបានចុះហត្ថលេខា។
      ក្រុមមន្ត្រីចិន និងអាព្រិកជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាសមិទ្ធិផលនានាតាំងពីកិច្ចប្រជុំកំពូល។
      លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងនៅថ្ងៃសុក្រទី២៩ ខែកក្កដាថា«បច្ចុប្បន្ន ជំនួយចិនទៅកាន់អាព្រិក មានចំនួនតិចតួចណាស់នៃកិច្ចសហប្រតិបត្តិការរបស់យើង។ កិច្ចសហប្រតិបត្តិការវិនិយោគ មានវិធីដ៍ធំទូលាយនៃកិច្ចសហប្រតិបត្តិការចិន-អាព្រិក។»
      លោក វ៉ាង យី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាថាក្រុមហ៊ុនចិន-អាព្រិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦៤ ដែលមានតម្លៃទឹកប្រាក់ប្រមាណ១៩០០០លានដុល្លារអាមេរិកនៅសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរចិន-អាព្រិកក្នុងទីក្រុងប៉េកាំង។
      លោក វ៉ាង យី បាននិយាយថាកិច្ចព្រមព្រៀងទាំងនេះរួមមានការវិនិយោគផ្ទាល់ និងកម្ចីពាណិជ្ជកម្ម ដែលមានតម្លៃ១៦៧០០លានដុល្លារអាមេរិក ដោយទទួលបានផល៨៥ភាគរយនៃទំហំទឹកប្រាក់សរុប។
      នៅក្នុងខែធ្នូ លោកប្រធានាធិបតី ស៊ី ជីងពីង បានប្រកាសនៅកិច្ចប្រជុំកំពូលចូហានេសប៊ើកក្នុងប្រទេសអាព្រិកខាងត្បូងថាគម្រោងកិច្ចសហប្រតិបត្តិការចិន-អាព្រិកធំទាំង១០សម្រាប់រយៈពេល៣ឆ្នាំខាងមុខ មានទឹកប្រាក់៦០០០០លានដុល្លារអាមេរិក រួមមានកម្ចីឥតការប្រាក់ និងការឲ្យខ្ចី។
      លោក ហ្សាង ម៉ិញ បានថ្លែងប្រាប់សន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃសុក្រថាចិន និងអាព្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងតិច២៤៣ដែលមានតម្លៃទឹកប្រាក់៥០៧០០ លានដុល្លារអាមេរិកតាំងពីកិច្ចប្រជុំកំពូលចិន-អាព្រិកនៅក្នុងខែធ្នូមក។

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...