ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
2016-Jul-31 353 views

      ក្រុមធនាគារដ៍ធំជាងគេរបស់ប្រទេសអង់គ្លេសឈ្មោះលយដ៍ (Lloyds) ប្រកាសវិធានការកាត់បន្ថយតម្លៃដោយបញ្ឈប់ការងារចំនួន៣០០០កន្លែងបន្ថែមទៀត និងបិទសាខាធនាគារជាង២០០កន្លែង ដើម្បីសន្សំប្រាក់ ខណៈធនាគារនេះទន្ទឹងរង់ចាំអត្រាការប្រាក់ធ្លាក់ចុះ។
      ទោះបីមានរបាយការណ៍ស្តីពីផលចំណេញយ៉ាងល្អចំនួន២៥០០លានអឺរ៉ូ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ បានកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ក៍ដោយ ក៍លោក អេនតូនីញ៉ូ ហស្តា អូសូរីយោ នាយកប្រតិបត្តិធនាការលយដ៍ បានព្រមានថាលោកកំពុងគិតពីកំណើន យឺត។
      លោក អេនតូនីញ៉ូ បានបញ្ជាក់ថា«បន្ទាប់ពីការបោះឆ្នោតប្រជាមតិចេញពីសហគមន៍អឺរ៉ុប ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអង់គ្លេសមិនច្បាស់លាស់ ហើយនៅពេលផលប៉ះពាល់ដ៍ជាក់លាក់ គឺអាស្រ័យទៅលើរោងចក្រមួយចំនួន រួមមានការចរចាជាមួយសហគមន៍អឺរ៉ុប និងព្រឹត្តិការណ៍សេដ្ឋកិច្ច និងនយោបាយ  ការបង្អង់ល្បឿនកំណើនហាក់បីដូចជាទំនងកើតឡើង»។
      ការប្រកាសបញ្ឈប់ការងារ និងបិទសាខាធនាគារនេះបានកើតឡើង ខណៈធនាគារនៃប្រទេស អង់គ្លេសគ្រោងប្រកាសកាត់បន្ថយអត្រាការប្រាក់ពី ០,៥% ចុះមកនៅត្រឹម ០,២៥% នៅសប្តាហ៍ក្រោយ ដែលទំនងជាមានផលប៉ះពាល់លើការទាមទារសម្រាប់ឥណទាន។
      ក្រុមធនាគារលយដ៍គ្រោងសន្សំប្រាក់ឲ្យបាន៤០០លានអឺរ៉ូបន្ថែមទៀត ដើម្បីបង្កើនការកាត់បន្ថយតម្លៃឲ្យមកនៅត្រឹម១៤០០លានអឺរ៉ូនៅចុងឆ្នាំក្រោយ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបង្កើនភាពស័ក្តសិទិ្ធ។
      ក្រុមធនាគារលយដ៍បានបញ្ឈប់ការងារចំនួន៩០០០កន្លែងម្តងរួចមកហើយតាំងពីឆ្នាំ២០១៤។ ការកាត់បន្ថយការងារថ្មីៗនេះនឹងនាំឲ្យមានតួលេខឡើងដល់១២០០០នាក់នៅចុងឆ្នាំ២០១៧ ខណៈការបិទសាខាធនាគារចំនួន២០០ចុងក្រោយនេះបន្តកើនឡើងដល់កំពូលនៃសាខាធនាគារ២០០ទៀតបានទុកដោយឡែកសម្រាប់ការបិទធនាគារ។
      ក្រុមធនាគារលយដ៍ និយាយថាការកាត់បន្ថយទាំងនេះគឺជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរឥរិយាបថគយ និងរដ្ឋករ និងប្រជាពលរដ្ឋមួយចំនួនប្រើសាខាធនាគាររបស់ធនាគារលយដ៍។

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...