បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
2016-Jun-14 177 views

លោក លី វណ្ណ        ១៤ មិថុនា ឆ្នាំ២០១៦

      ជម្រើសបេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូប ត្រូវបានអនុញ្ញាតឲ្យចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធីប្រកួតប្រជែងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia និងទទួលបានរង្វាន់លើកទឹកចិត្តចំនួន២០០០ដុល្លារអាមេរិកសម្រាប់ម្នាក់ៗ។
      ជម្រើសបេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូបនេះ រួមមានកញ្ញា ឈីន រតនៈ កញ្ញា សាន ស្រីឡៃ លោក ថែល ថៃ និងលោក ឃី សុឃុន ដែលនឹងត្រូវបញ្ចេញទេពកោសល្យសិល្បៈដ៍ប៉ិនប្រសប់រៀងៗខ្លួន ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់លេខ១ពីកម្មវិធី The Voice Cambodia នៅសប្តាហ៍ក្រោយ។ 
      ជម្រើសបេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូបនេះ បានសម្តែងការសម្បាយចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលបានជួយឲ្យពួកគេបានឈានចូលដល់វគ្គផ្តាច់ព្រាត់នៅយប់ថ្ងៃអាទិត្យ ទី១២ ខែមិថុនានេះ ហើយបានអំពាវនាវដល់អ្នកគាំទ្រគ្រប់រូបបន្តបោះឆ្នោតគាំទ្រពួកគេរៀងៗខ្លួន ដើម្បីឲ្យទទួលបានពានរង្វាន់លេខ១ពីកម្មវិធី The Voice Cambodia ។
      លក្ខខណ្ឌនៃការផ្តល់ពិន្ទុរបស់កម្មវិធី The Voice Cambodia នេះគឺពិន្ទុ៥០ភាគរយផ្តល់ ដោយគ្រូណែនាំបេក្ខបុរស-នារីផ្ទាល់ និង៥០ភាគរយទៀតផ្តល់ដោយអ្នកគាំទ្រ ឬ ទស្សនិកជន។
      នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់យប់ថ្ងៃទី១២ ខែមិថុនា មានបេក្ខបុរស-នារីចំនួន៨ រូប។ បេក្ខបុរស-នារីចំនួន៤រូបបានជាប់ទៅវគ្គផ្តាច់ព្រាត់ និង៤រូបទៀតគ្មានសំណង រួមមានបេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណាម្នាក់ផង។

 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...