បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
2016-Jun-11 169 views

លោក លី វណ្ណ    ១១ មិថុនា ឆ្នាំ២០១៦

      បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានច្រៀងចម្រៀងបទភាសាខែ្មរលើកដំបូងនៅក្នុងកម្មវិធីប្រឡងចម្រៀងយុវវ័យ ដើម្បីលុបបំបាត់ការរិៈគន់នាងដែលច្រៀងតែបទចម្រៀងភាសាអង់គ្លេស។
      បេក្ខនារី រ៉េត ស៊ូហ្សាណា បានលើកយកបទចម្រៀង «ទីនេះមានមនុស្សខូចចិត្ត» ដែលអ្នកនាង Adda ជាម្ចាស់សំនៀងដើមនៃបទចម្រៀងនេះ។
      ទោះបីជាទឹកដមសំនៀងរបស់បេក្ខនារី ស៊ូហ្សាណា មិនអាចប្រៀបធៀបនឹងម្ចាស់សំនៀងដើមក៍ដោយ ក៍បេក្ខនារីរូបនេះ បានធ្វើឲ្យទស្សនិកជនស្រែកហោសម្បាយយ៉ាងខ្លាំង និងបានបោះឆ្នោតគាំទ្រឲ្យជាប់វគ្គទី៣ ហើយឈានចូលទៅវគ្គទី៤បន្តទៀត។
      ក្រោយពីស៊ូហ្សាណាបានច្រៀងចប់ អ្នកនាង Adda ម្ចាស់សំនៀងដើម បានថ្លែងកោតសរសើរដល់ស៊ូហ្សាណាដោយអារម្មណ៍ និងទឹកមុខសម្បាយរីករាយ តាមរយៈក្លិបវីដេអូខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបានសុំឲ្យទស្សនិកជនកុំធ្វើការប្រៀបធៀប រវាងរូបអ្នកនាង និងកញ្ញា ស៊ូហ្សាណា។
      អ្នកនាង Adda  បានបញ្ជាក់ថា «កញ្ញា ស៊ូហ្សាណា ច្រៀងបានល្អ។ យើងគួរតែលើកទឹកចិត្តកញ្ញា ស៊ូហ្សាណា និងជូនពរកញ្ញាឲ្យច្រៀងកាន់តែល្អជាងនេះ។»
      ទោះបីជាយ៉ាងនេះក្តី បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទទួលបានការកោតសរសើរ និងការរិៈគន់ ពីសំណាក់ទស្សនិកជន។
      បេក្ខនារី រ៉េត ស៊ូហ្សាណា បានសរសេរសារខ្លីបង្ហោះលើទំព័រហ្វេសប៊ុករបស់នាងថា «ចង់តែបង្កើតវាក់សាំងការពារជម្ងឺទើសហេរនៅខែ្មរឥឡូវ» ដើម្បីជាប្រតិកម្មឆ្លើយតបនឹងក្រុមអ្នករិៈគន់នាង។
      ក្រុមអ្នកគាំទ្រស៊ូហ្សាណា បាននិយាយថាកញ្ញា ស៊ូហ្សាណាជាប់ឈានចូលទៅវគ្គទី៤ គឺជារឿងត្រឹមត្រូវហើយ ព្រោះស៊ូហ្សាណាបានទទួលអ្នកពេញចិត Like Page The Voice ពី២ ទៅ៣ម៉ឺន Likes។ 
      ក្រុមអ្នកនិយមកណ្តាល បាននិយាយថា «យើងគួរតែបញ្ឈប់ការរិៈគន់ និងការបន្តុះបង្អាប់កញ្ញា ស៊ូហ្សាណា ដែលជាសិល្បៈករចម្រៀងវ័យក្មេង ហើយយើងបែរមកគាំទ្រលើកទឹកចិត្តដល់សិល្បៈកររូបនេះ ឲ្យកាន់តែល្បីខ្លាំងឡើងថែមទៀត ខណៈមនុស្សមួយចំនួនកំពុងតែបំបាក់ទឹកចិត្តកញ្ញា ស៊ូហ្សាណា»។

 

 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស

ព័ត៌មានថ្មីបំផុត

កូរ៉េខាងត្បូងធ្វើការបាញ់មីស៊ីលទម្លាក់ដ្រូន
យន្តហោះប្រយុទ្ធចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង សម្រាប់ប្រឆាំងការឈ្លានពានរបស់អាមេរិក
យន្តហោះចម្បាំង និងកងទ័ពរុស្ស៊ី វិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មយោធានៅស៊ីរី
រុស្ស៊ីព្រមានពីសេណារីយោអវសានលោកីនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈលោក គឹម ជុងអ៊ុន ពង្រីកទីតាំងសាល្បងអាវុធនុយក្លេអ៊ែរ
ពិភពលោកទទួលបានឳកាសដ៍ល្អបំផុតចុងក្រោយ ដើម្បីបញ្ជៀសសង្គ្រាមជាមួយកូរ៉េខាងជើង
រុស្ស៊ី-ចិន ហាត់បាញ់ទម្លាក់មីស៊ីលសត្រូវ ខណៈកូរ៉េខាងជើងសន្យាវាយប្រហារដោយគ្មានមេត្តា
យន្តហោះចម្បាំងចិនហោះជុំវិញកោះតៃវ៉ាន់ត្រៀមសម្រាប់ការឈ្លានពាន បើនាវាចម្បាំងអាមេរិកបើកចូលដែនទឹកតៃវ៉ាន់
អាមេរិកធ្វើសមយុទ្ធយោធាដ៍ធំសំដៅវាយប្រហារកូរ៉េខាងជើង ទោះបីជាការព្រមានពីរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ទស្សនកិច្ចនៅឥណ្ឌូនេស៊ីក្នុងការបង្ហាញកម្លាំងសាច់ដុំយោធា
លោកពូទិនបញ្ជាឲ្យដកកងទ័ពរុស្ស៊ីចេញពីស៊ីរី
មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី រិៈគន់សមយុទ្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
កូរ៉េខាងជើងអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក ដល់ទឹកដីអាមេរិក
កូរ៉េខាងជើងព្រមានផែនការបិទផ្លូវនាវារបស់អាមេរិក ថាជាការប្រកាសសង្គ្រាម
ចិន-​រុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាត្រៀមសម្រាប់សង្គ្រាមលើកលោកទី៣
រុស្ស៊ី ចិន ឥណ្ឌា ព្រួតដៃគ្នាការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់អាមេរិក
loading...