កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2016-Jun-06 207 views

លោក វ៉ៃ សាន    ៦ មិថុនា ឆ្នាំ២០១៦

      ក្រសួងវប្បធម៌នៃប្រទេសកម្ពុជាកំពុងខំប្រឹងប្រែងប្រមូលចងក្រងឯកសារអំពី «ល្ខោនខោលខ្មែរ» ដើម្បីស្នើសុំចុះក្នុងបេតិកភណ្ឌពិភពលោកនៅអង្គការយូណេស្កូនៅឆ្នាំខាងមុខ។
      ប្រជាពលរដ្ឋខ្មែរបានសម្តែងការព្រួយបារម្ភ និងការប្រឆាំងនឹងប្រទេសថៃ ដែលបានប្រកាសចុះ «ល្ខោនខោលខ្មែរ» ក្នុងបេតិកភណ្ឌពិភពលោកនៅអង្គការយូណេស្កូថាជាកម្មសិទិ្ធរបស់ខ្លួននោះ។
      ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែ មិថុនានេះថាក្រសួងវប្បធម៌កំពុងធ្វើការសិក្សាចងក្រងឯកាសារទាក់ទងជាមួយច្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៅឆ្នាំខាងមុខ។
      ប្រទេសកម្ពុជាបានចុះរបាំក្បាច់បុរាណខែ្មរ ឬ របាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅឆ្នាំ២០០៣។
      ក្រសួងវប្បធម៌បានចុះល្ខោនស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ហើយល្បែងទាញព្រ័ត្រនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...