សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
2016-Jun-05 276 views

លោក ពណ្ណ រាយ    ៥ មិថុនា ឆ្នាំ២០១៦

      ប្រទេសកម្ពុជាបានអភិរក្សសំណងអគារបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យបារាំងជិត៩០អគារនៅក្នុងរាជធានីភ្នំពេញ។
      លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសិក្ខាសាលានៅថ្ងៃទី៣ខែមិថុនានេះថារាជធានីភ្នំពេញមានអគារបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យបារាំងចំនួន៨៩ដែលត្រូវបានចំណាត់ថ្នាក់លេខ១មានចំនួន៣៥អគារ, ចំណាត់ថ្នាក់លេខ២មានចំនួន៣២អគារ, និងចំណាត់ថ្នាក់លេខ៣មានចំនួន២២អគារ។
      លោក ប៉ា សុជាតិវង្ស បានបន្ថែមថាអគារបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យបារាំងចំនួន៨៩ គឺភាគច្រើនស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
      លោកស្រី អារីអានណា អារដេស៊ី (Arianna Ardesi) ទីប្រឹក្សាអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានជំរុញកម្ពុជារៀបចំផែនការការពារ និងអភិរក្សទីក្រុងភ្នំពេញដ៍មានវ័យចំណាស់ ដែលនៅមានឱកាសអភិវឌ្ឍន៍ជាច្រើន ដោយគិតទាំងស្ថាបត្យកម្មបែបបុរាណ និងស្ថាបត្យកម្មបែបទំនើប។
      លោក ប៉ា សុជាតិវង្ស បានថ្លែងថារាជធានីភ្នំពេញសម្បូរទៅដោយអគារសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាលំហរសាធារណៈ នគរូបនីយកម្ម និងការពង្រីកទីក្រុងដោយបន្ស៊ីគ្នារវាងស្ថាបត្យកម្មបែបបុរាណ និងស្ថាបត្យកម្មបែបទំនើប ដើម្បីរក្សាបាននូវអត្តសញ្ញាណទីក្រុងប្រវត្តិសាស្ត្រ សំដៅលើកស្ទួយ ថែរក្សា ការពារ និងផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាព។
      រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកសាងនៅក្នុងឆ្នាំ១៤៣២ ដោយមានទីតាំងភូមិសាស្ត្រនៅត្រង់ចំណុចប្រសព្វនៃទន្លេចតុមុខ។ លក្ខណៈ ពិសេសនៃការរៀបចំប្លង់គោលនាសម័យនោះ គឺមានការបែងចែកពីលំហរសាធារណៈ និងដីធ្លីដែលជាកម្មសិទ្ធិឯកជន មានជាអាទិ៍៖ សារមន្ទីជាតិ ពហុកីឡាដ្ឋានជាតិ មហាវិថី តិរវិថី សួនច្បារ ផ្សាររដ្ឋ លំនៅឋាន ជាដើម។ បច្ចុប្បន្ន រាជធានីភ្នំពេញ មានទំហំផ្ទៃដីសរុប៦៧៨គីឡូម៉ែត្រការ៉េ ចែកចេញជា១២ខណ្ឌ និង៩៦សង្កាត់ ដោយមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ប្រមាណ១,៦លាននាក់ និងប្រជាពលរដ្ឋស្នាក់នៅបម្រើការងារជាង៨ សែននាក់។

 

 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
loading...