តារាចម្រៀងជប៉ុនពេញនិយមម្នាក់រងការចាក់ជាច្រើនកាំបិត (សូមទស្សនារូបថត)
2016-May-23 298 views

      (BBC) - តារាចម្រៀងជប៉ុនពេញនិយមម្នាក់ស្ថិតនៅក្នុងលក្ខណៈធ្ងន់ធ្ងរ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានចាក់ជាច្រើនកាំបិត នៅពេលនាងកំពុងរង់ចាំសម្តែងនៅកន្លែងប្រគុំដូរ្យដន្ត្រីចម្រៀងមួយក្នុងទីក្រុងតូក្យូ។
      កញ្ញា ម៉ាយូ តូមីតា អាយុ២០ឆ្នាំ បានរងរបួសជាច្រើនកន្លែងត្រង់ក និងដើមទ្រូង។
      នគរបាល បានចាប់លោក តូម៉ូហ៊ីរ៉ូ អ៊ីវ៉ាសាគី អាយុ២៧ឆ្នាំ នៅកន្លែងកើតហេតុ។ លោក អ៊ីវ៉ាសាគី បាននិយាយថាលោកបានខឹង ព្រោះកញ្ញា តូមីតា បានបញ្ជូនអំណោយមកឲ្យលោកវិញ ដែលលោកបានផ្ញើទៅជូននាង។
      តារាចម្រៀងពេញនិយមរូបនេះ បានប្តឹងទៅនគរបាលអំពីអ្នកគាំទ្រកាលពីខែមុន។
      សារព័ត៌មានជប៉ុន បានរាយការណ៍ថានាងបានទាក់ទងជាមួយនគរបាល បន្ទាប់ពី លោក អ៊ីវ៉ាសាគី បានចាប់ផ្តើមបង្ហោះការអត្ថាធិប្បាយគិតមមៃអំពីនាងតាមប្រព័ន្ធ Twitter និងគេហទំព័រសារព័ត៌មានសង្គមជាច្រើន។
      នៅពេលនគរបាលបានចាប់លោក បន្ទាប់ពីការវាយប្រហារ លោកបានប្រាប់នគរ បាលថាលោកបានលបវាយប្រហារនាងនៅស្ថានីយ៍ និងបានសុំអំណោយនាង។
      លោក អ៊ីវ៉ាសាគី បានបញ្ជាក់ថាលោកបានបាត់បង់អារម្មណ៍ ព្រោះនាងមិនបានឆ្លើយតបឲ្យបានច្បាស់លាស់។
      កញ្ញា តូមីតា បានក្លាយជាតារាចម្រៀងពេញនិយម និងដើរតួឯក នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ។
      នៅឆ្នាំ២០១៤ សមាជិកនៃក្រុមក្មេងស្រីជប៉ុន២នាក់ AKB48 ត្រូវបានវាយប្រហារ ដោយបុរសម្នាក់ដែលជាអ្នកគាំទ្រព្រឹត្តិការណ៍សម្តែងរបស់ AKB48។

ព័ត៌មានថ្មីបំផុត

ស៊ីរីព្រមានបាញ់ទម្លាក់យន្តហោះចម្បាំងទួរគីវាយប្រហារឃឺដក្នុងព្រំដែនស៊ីរី
កងទ័ពអាមេរិកសាកល្បងប្រើប្រព័ន្ធអ៊ីធើណេ Wi-Fi បង្កើនចលភាព និងភាពបត់ប៉ែនរបស់កងទ័ព
កងទ័ពជើងទឹកបារាំងហ្វឹកហាត់លើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក
ក្រុមសមាជិកសភាអាមេរិកព្រមានថាការវាយប្រហារប្រឆាំងកូរ៉េខាចជើងនឹងបង្កឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន
ចិនភ័យអាសន្នពីផែនការជប៉ុនដាក់យន្តហោះប្រយុទ្ធ F-35B លើនាវាផ្ទុកយន្តហោះចម្បាំង
រុស្ស៊ីអាចដកខ្លួនចេញពីស៊ីរី ដោយការវាយប្រហារដ្រូនថ្មីៗនេះ
អាមេរិក និងរុស្ស៊ី ធ្វើការដណ្តើមមូលដ្ឋានយោធាគ្នានៅស៊ីរី
ប្រព័ន្ធការពារមីស៊ីលអាមេរិកមានប្រសិទ្ធភាពតែ៥០% ប៉ុណ្ណោះ ប្រឆាំងការវាយប្រហាររបស់កូរ៉េខាងជើង
ជប៉ុន-អូស្ត្រាលី បង្កើតចំណងការពារជាតិដ៍រឹងមាំ សម្រាប់ប្រឆាំងឥទ្ធិពលចិន
យន្តហោះចម្បាំងរុស្ស៊ីចុះចតនៅលើផ្លូវធំ ក្នុងការហ្វឹកហាត់កលយុទ្ធ
យោធាអាមេរិកកំពុងរៀបចំខ្លួនសម្រាប់ធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង
កងទ័ពទួរគីប្រមូលផ្តុំកម្លាំងក្បែរតំបន់ឃឺដ ដើម្បីវាយលុក
កូរ៉េខាងជើងបញ្ជាក់អាវុធនុយក្លេអ៊ែរដ៍ប្រល័យសម្រាប់ធានាសន្តិភាព ខណៈខ្លួនប្រយុទ្ធប្រឆាំងការគ្របសង្កត់ពិភពលោករបស់អាមេរិក
រុស្ស៊ីបំផ្លាញអាវុធគីមី ប៉ុន្តែអាមេរិកមិនទាន់បំផ្លាញអាវុធគីមីរបស់ខ្លួននៅឡើយទេ
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 មកកាន់កោះហ្គាំ ខណៈកូរ៉េខាងជើងរិៈគន់លោកត្រាំថាជាមនុស្សឆ្កួត
អឺដូហ្គេនសន្យាកម្ទេចកងកម្លាំងការពារព្រំដែនឃឺដស៊ីរី មុនពេលកើតចេញជារូបរាង ដោយចាត់ទុកថាជាកងទ័ពភេរវកម្ម
loading...